ជួយដាក់ពិន្ទុ! គំរូឡាន Lexus Minivan ដ៏ប្រណិត
- 2019-04-09 02:28:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជួយដាក់ពិន្ទុ! គំរូឡាន Lexus Minivan ដ៏ប្រណិត
ចន្លោះមិនឃើញ
មានការរំពឹងទុកជាច្រើនថាក្រុមហ៊ុន Lexus នឹងបង្ហាញចេញរថយន្តប្រភេទ Minivan ដំបូងរបស់ខ្លួន នៅក្នុងកម្មវិធី Shanghai Motor Show ដែលធ្វើឡើងនាពាក់កណ្ដាលខែមេសានេះ ពោលចាប់ពីថ្ងៃទី ១៦ ខែមេសាតទៅ។
មុនការប្រកាសចេញនេះ Lexus បានបញ្ចេញ Teaser មួយសន្លឹក ហើយតាមរយៈរូប Teaser នេះ គេអាចបង្កើតចេញរូបភាព Render ដ៏ទាក់ទាញបង្ហាញពីរូបរាងទាំងស្រុងរបស់ Lexus Minivan។ រូបភាព Render បង្កើតឡើងដោយវិបសាយរុស្សីឈ្មោះថា Kolesa ដែលគេបង្កើតបានរូបរាងខាងមុខ និងខាងក្រោយ។
គួរដឹងថា ការរំពឹងទុកវត្តមានរថយន្ត Lexus Minivan ដំបូងនេះ ដោយសារគេសង្កេតឃើញថារថយន្តប្រភេទនេះកំពុងមានទីផ្សារខ្លាំងជាពិសេសនៅប្រទេសចិន (ទីផ្សារដ៏ធំមួយក្នុងលោក) និងតំបន់អាស៊ីផ្ទាល់។ ហើយនេះជាមូលហេតុដែល Lexus សម្រេចប្រកាសចេញរថយន្តនេះនៅប្រទេសចិនផ្ដាច់មុខមុនគេ៕
ចុចអាន៖