ក្រុម​កំពង់​ចាម ​នឹង​ប្រឹង​រក្សា​ខ្លួន​ឱ្យ​ជាប់​នៅ​លីគ​កំពូល​កម្ពុជា​

  • 2019-04-09 03:50:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ខេត្ត​កំពង់​ចាម ​មាន​ឱកាស​ចូល​លេង​លីគ​កំពូល​កម្ពុជា​រដូវ​កាល​ដំបូង ​ទាំង​ដែល​កីឡាករ​ភាគ​ច្រើន​សុទ្ធ​តែ​ស្ម័គ្រ​ចិត្ត ​ហើយ​ក្រុម​នេះ​ក៏​ខ្វះ​ខាត​ខាង​ថវិកា​ផង​ដែរ។

រូបភាព៖ CNCC

និយាយ​ពី​លទ្ធផល​នៃ​ការ​ប្រកួត​វិញ ​បើក​ឆាក​មាន​ឱកាស​ឈ្នះ​អគ្គិសនី​កម្ពុជា ​ប៉ុន្តែ​២​ប្រកួត​ចុង​ក្រោយ​នេះ​បរាជ័យ​ធ្ងន់​ករ ​របូត​ដល់​២២​គ្រាប់​ទៅ​ហើយ។ ជាមួយ​នឹង​លទ្ធផល​នេះ​ដែរ ​មាន​អ្នក​គាំទ្រ​មួយ​ចំនួន​បាន​ចោទ​ជា​សំនួរ​ថា តើ​ក្រុម​មួយ​នេះ​នឹង​អាច​ទប់​ខ្លួន​នៅ​លេង​លីគ​កំពូល​បាន​យូរ​ប៉ុណ្ណា?

លោក ​ស្រេង វ៉ាន់ណូ ​អ្នក​ចាត់​ការ​ទូទៅ ​និង​គ្រូ​បង្វឹក​ក្រុម​ខេត្ត​កំពង់ចាម ​បាន​បញ្ជាក់​ថា ​លទ្ធផល​ចាញ់​ច្រើន​ៗ​គ្រាប់​នេះ ​ហាក់​មិន​ចម្លែក​ទេ ព្រោះ​ក្រុម​របស់​លោក​នៅ​ថ្មី ​ហើយ​ប៉ះ​ក្រុម​សុទ្ធ​តែ​គីឡូ​ធ្ងន់។ ណាមួយ​នៅ​លីគ​កំពូល​ស្រាប់ ​បើ​ខ្សោយ​ប្រាកដ​ជា​គេ​ស៊ី​ច្រើន​គ្រាប់​ហើយ។ ជាមួយ​គ្នា​នោះ ​លោក​ក៏​សន្យា​ថា​នឹង​ព្យាយាម​ស្វែង​រក​ដៃ​គូ​សហការ​ឱ្យ​បាន​ច្រើន ​និង​ហ្វឹកហាត់​កូន​ក្រុម​ឱ្យ​ល្អ​ជាង​មុន ដើម្បី​ស្វែង​រក​លទ្ធផល​ល្អ​ជាង​នេះ។ រឿង​ចាកចេញ​ពី​លីគ​កំពូល​នោះ ​គឺ​លោក​មិន​មាន​បំណង​ឡើយ ​បើ​ទោះ​ជា​ចាញ់​១​ប្រកួត​ៗ ​ច្រើន​គ្រាប់​ក៏​ដោយ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម