វៀតណាម យករថយន្តទំនើបឲ្យតេស្តដោយផ្ទាល់ ទៅដល់ប្រទេសតំបន់អាស៊ាននិងអឺរ៉ុប (វីដេអូ)
- 2019-04-10 03:17:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វៀតណាម យករថយន្តទំនើបឲ្យតេស្តដោយផ្ទាល់ ទៅដល់ប្រទេសតំបន់អាស៊ាននិងអឺរ៉ុប (វីដេអូ)
ចន្លោះមិនឃើញ
រថយន្តផលិតក្នុងស្រុកលើកដំបូងរបស់វៀតណាម បានលេចចេញជារូបរាងនិងបានយកទៅដាក់តាំងបង្ហាញក្នុងពិព័រណ៍រថយន្តអន្តរជាតិជាច្រើនប្រទេសដូចជា បារាំង និងស្វីសជាដើម។
ថ្មីៗនេះ ក្រុមហ៊ុន Vingroup ដែលជាមេរបស់ VinFast និងម៉ាកសញ្ញារថយន្តទំនើបរបស់វៀតណាម បានយករថយន្តចំនួន ១៥៥ គ្រឿងទៅដល់ ១៤ ប្រទេសក្នុងនោះ មានប្រទេសតំបន់អាស៊ាន តំបន់អាស៊ី រាប់បញ្ចូលទាំងអូស្រ្តាលី អូទ្រីស និងកូរ៉េខាងត្បូង នឹងប្រទេសអឺរ៉ុបខ្លះទៀតផង ដើម្បីបើកសាកល្បងលើគុណភាព។
បន្ទាប់ពីបើកសាកល្បង ក្រុមហ៊ុន VinFast ក៏នឹងបើកអតិថិនកម្ម៉ង់ទិញទុកមុនថែមទៀតផង។ ចំពោះថ្ងៃប្រកាសចេញលក់ផ្លូវការអំឡុងត្រីមាសទី ៣ ឆ្នាំ ២០១៩ នេះ។
VinFast បានចាប់ដៃគូជាមួយក្រុមហ៊ុននៅអឺរ៉ុប និងអាមេរិក ដែលមានជំនាញខាងវិស័យយានយន្តនេះ ដូចជា BMW, Bosch, Magna Steyr និង Pininfarina ដើម្បីបង្កើតជារថយន្តទាំងពីរម៉ូដែលរបស់ខ្លួនឡើង៕
ទស្សនាវីដេអូបើកសាកល្បងខាងក្រោម៖
អត្ថបទទាក់ទង៖