Mbappe ប្រាប់ពីឈ្មោះ Idol ទី២របស់ខ្លួនបន្ទាប់ពី Pele
- 2019-04-10 13:12:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mbappe ប្រាប់ពីឈ្មោះ Idol ទី២របស់ខ្លួនបន្ទាប់ពី Pele
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធក្លឹប Paris Saint-Germain កីឡាករ Kylian Mbappe បានលើកឡើងប្រាប់ទស្សនាវដ្ដីបាល់ទាត់បារាំង France Football ថា អ្នកចាត់ការក្លឹប Real Madrid លោក Zinedine Zidane ជាមនុស្សដែលខ្លួនពេញចិត្ត បន្ទាប់ពីវីរបុរសបាល់ទាត់ប្រេស៊ីលលោក Pele។
ខ្សែប្រយុទ្ធវ័យក្មេងរូបនេះបាននិយាយថា៖ " បុរសតែម្នាក់គត់ដែលខ្ញុំចាប់អារម្មណ៍ខ្លាំងដូច Pele នោះគឺ Zidane '' ។
កាលពីនៅប្រកបអាជីពជាកីឡាករ Zidane ធ្លាប់លេងឲ្យក្លឹប Bordeux នៃប្រទេសបារាំង. ក្លឹបអ៊ីតាលី Juventus និងក្លឹបអេស្ប៉ាញ Real Madrid។ អ្នកចាត់ការក្លឹប Real Madrid រូបនេះ ក៏ធ្លាប់ជួយបារាំងឲ្យលើកពាន FIFA World Cup បានម្ដង និង UEFA Euro បានម្ដងផងដែរ។
សូមបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធបារាំង Kylian Mbappe បានរកគ្រាប់បាល់បាន ៣៣គ្រាប់ ក្នុង៣៨ប្រកួតគ្រប់កម្មវិធីរបស់ក្លឹប PSG ក្នុងរដូវកាល ២០១៨/១៩នេះ៕
អានបន្ត៖
Zidane ប្រាប់ពីបញ្ហាដែល Real កំពុងជួបប្រទះ
PSG ជាក្លឹបដែលលើកពានលីគកំពូលលឿនជាងគេក្នុងសតវត្សទី២១
Zidane ឆ្លើយតបការរិះគន់រឿងដាក់កូនខ្លួនចូលលេង