ចេញ​ហើយ! Highlander ស៊េរី​ឆ្នាំ ២០២០ ប្ដូរ​រូបរាង​ទាំង​ស្រុង

  • 2019-04-18 01:33:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 214

ចន្លោះមិនឃើញ

​រថយន្ត​ Toyota Highlander ស៊េរី​ឆ្នាំ ២០២០ ដែល​ជា​ជំនាន់​ទី​បួន​នៃ​​ត្រកូល​រថយន្ត​ SUV នេះ​ បាន​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ​ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ New York Auto Show ឆ្នាំ ២០១៩។

រថយន្ត​ជំនាន់​ទី​បួន​នេះ​​ទទួល​បាន​ការ​ផ្លាស់​ប្ដូរ​រូបរាង​ថ្មី​ស្ទើរ​តែ​ទាំង​ស្រុង​ ដែល​មាន​​ទ្រង់ទ្រាយ​ស្រដៀង​នឹង​រថយន្ត​ RAV4 ស៊េរី​ចុង​ក្រោយ​ដែរ ហើយ​បាន​បន្ថែម​បច្ចេកវិទ្យា​ថ្មី និង​មាន​ប្រព័ន្ធ​ Hybrid ដែល​សន្សំ​សំចៃ​ប្រេង​ឥន្ធនៈ​បាន​កាន់​តែ​ច្រើន​ជាង​មុន។

ប្រៀប​​ធៀប​នឹង​ជំនាន់​មុន រថយន្ត​ Highlander ជំនាន់​ថ្មី​នេះ ត្រូវ​បាន​គេ​អះអាង​ថា​អាច​​ផ្ដល់​សុវត្ថិភាព​បាន​ខ្ពស់​ជាង​មុន, ធន់​ជាង​មុន​ និង​មាន​គុណភាព​ផលិត​ខ្ពស់​ជាង​មុន ដោយ​ផ្អែក​លើ​គ្រោង​ឆ្អឹង​ថ្មី​ឈ្មោះ​ថា​​ Toyota New Global Architecture (TNGA-K)។

រថយន្ត​នេះ​ប្រើ​ប្រាស់​ម៉ាស៊ីន​សាំង​ចំណុះ ៣,៥ លីត្រ ៦ ស៊ីឡាំង ដែល​អាច​​ផ្ដល់​កម្លាំង ២៩៥ សេះ។ ចំណែក​ប្រភេទ Hybrid គឺ​ប្រើ​ប្រាស់​ម៉ាស៊ីន​ចំណុះ ២,៥ លីត្រ ៤ ស៊ីឡាំង គួប​ផ្សំ​នឹង​ម៉ូទ័រ​អគ្គិសនី​ចំនួន​ពីរ ដែល​ប្រើ​ប្រេង​ឥន្ធនៈ​ជា​មធ្យម​ ៦,៩ លីត្រ/១០០ គ.ម។

មុខងារ​ស្តង់ដារ​លើ​រថយន្ត​ស៊េរី​ថ្មី​នេះ​មាន​ដូច​ជា​ប្រព័ន្ធ Toyota Safety Sense 2.0, យ៉ាន់​ទំហំ ១៨ អ៊ីញ, ម៉ាស៊ីន​ត្រជាក់ ៣ តំបន់, អេក្រង់​ទំហំ ៨ អ៊ីញ,​ កៅអី​​អ្នក​បើកបរ​អាច​សារ៉េ​បាន​ ៨ បែប, កញ្ចក់​ចុច​បិទ/បើក​ស្វ័យប្រវត្តិ, ភ្លើង LED មុខ​ក្រោយ​ និង​មាន​កញ្ចក់​ខ្មៅ​សម្រាប់​អ្នក​ដំណើរ​ខាង​ក្រោយ​ផង​ដែរ។

រថយន្ត​ Highlander ឆ្នាំ ២០២០ ប្រើ​ម៉ាស៊ីន​សាំង​នឹង​ចេញ​លក់​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​នៅ​ខែ​ធ្នូ ចំណែក​ប្រភេទ​ Hybrid នឹង​ចេញ​លក់​នៅ​ខែ​កុម្ភៈ ឆ្នាំ ២០២០ ខាង​មុខ​នេះ៕​​

ចុចអាន៖

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សុខហេង