Pochettino ថា​ កីឡាករ​ Spurs ទាំង​អស់​សុទ្ធ​តែ​ជា​វីរបុរស

  • 2019-04-18 13:43:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប​ Tottenham Hotspur លោក Mauricio Pochettino បាន​លើកឡើង​បន្ទាប់​ពី​ការ​ប្រកួត​ប៉ះ​នឹង​ក្លឹប​ Manchester City ថា​ កូន​ក្រុម​របស់​លោក​ទាំង​អស់​សុទ្ធ​តែ​ជា​វីរបុរស។

លោក​បាន​និយាយ​ថា​៖ " ខ្ញុំ​លើស​ពី​សប្បាយ​ និង​លើស​ពី​មោទនភាព​ទៅ​ទៀត​។ ការ​ដែល​បាន​ឡើង​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នេះ វា​ជា​សុបិន​មួយ ហើយ​ពេល​នេះ​ យើង​បាន​ឡើង​មក​ដល់​ហើយ។ កីឡាករ​របស់​ខ្ញុំ​ទាំង​អស់​សុទ្ធ​តែ​ជា​វីរបុរស " ។

លោក​ក៏​បាន​បន្ថែម​ថា​ ជ័យជម្នះ​នេះ​ជា​ប្រកួត​មួយ​ក្នុង​ចំណោម​ប្រកួត​ល្អ​ៗ​របស់​លោក ហើយ​ក៏​សឹង​តែ​មិន​ជឿ​ភ្នែក​ថា​ Spurs អាច​ឡើង​ដល់​វគ្គ​ ៨​ក្រុម​ចុង​ក្រោយ​នៃ UEFA Champions League និង​យក​ឈ្នះ​ Manchester City ដូច​នេះ​ទេ។

ក្លឹប​ Tottenham Hotspur នឹង​ត្រូវ​ជួប​ក្លឹប​ហុល្លង់ Ajax ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ ដែល​ជើង​ទី១ នឹង​លេង​ក្នុង​យប់​ថ្ងៃ​ទី៣០ ខែ​មេសា និង​ជើង​ទី២ នឹង​លេង​នៅ​យប់​ថ្ងៃ​ទី ៨ ខែ​ឧសភា៕

អាន​បន្ត៖

Spurs នៅ​តែ​រក​បាន​ប្រាក់​ចំណេញ​ច្រើន​ជាង​គេ​លើ​លោក ទោះ​ជា​ជះ​លុយ​យ៉ាង​ច្រើន​លើ​ស្តាត​

មាន​តែ​ ៦​ក្លឹប​ទេ​ ដែល​មិន​ធ្លាប់​កាត់​ចេញ​ពី​លីគ​កំពូល​តាំង​ពី​បង្កើត​ PL មក

មាន​តែ​ម្នាក់​ទេ​ ដែល​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ខែ​ក្នុង​ PL ៣​ដង​ក្នុង​មួយ​រដូវ​កាល

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី