មាន​តែ​ម្នាក់​ទេ​ ដែល​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ខែ​ក្នុង​ PL ៣​ដង​ក្នុង​មួយ​រដូវ​កាល

  • 2019-04-16 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជានិច្ចកាល​ ក្នុង​មួយ​រដូវ​កាល​ កម្រ​មាន​កីឡាករ​ណា​ធ្លាប់​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ក្នុង​ Premier League បាន​ច្រើន​ដង​ទេ​។ យ៉ាង​ណា​មិញ ខ្សែ​ប្រយុទ្ធ​ក្លឹប​ Liverpool កីឡាករ​ Mohamed Salah ជា​កីឡាករ​តែ​មួយ​រូប​គត់​ក្នុង​ប្រវត្តិសាស្ត្រ​ ដែល​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ខែ​ ចំនួន​ ៣​ដង​ ក្នុង​មួយ​រដូវ​កាល។

ខ្សែ​ប្រយុទ្ធ​អេហ្ស៊ីប​រូប​នេះ ធ្លាប់​​ធ្វើ​រឿង​នេះ​បាន​នៅ​ក្នុង​រដូវ​កាល​ ២០១៧/១៨ ដោយ​កាល​នោះ​ រូប​គេ​បាន​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ខែ​វិច្ឆិកា ប្រចាំ​ខែ​កុម្ភៈ និង​ប្រចាំ​ខែ​មីនា។

ក្រៅ​ពី​ជាប់​កំណត់ត្រា​ខាង​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ខែ​ កីឡាករ​រូប​នេះ​ក៏​បាន​ឈ្នះ​ពាន​ស្បែកជើង​មាស​ក្នុង​លីគ​កំពូល​អង់គ្លេស​ ដោយ​រូប​គេ​រក​គ្រាប់​បាល់​ ៣២​គ្រាប់ ហើយ​ក៏​ជា​ជើង​ឯក​នៃ​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​រដូវ​កាល ២០១៧/១៨ ក្នុង​ Premier League ផង​ដែរ។

ចំណែក​ឯ​ក្នុង​រដូវ​កាល​ ២០១៨/១៩​វិញ​ Salah កំពុង​តែ​ប្រទាញប្រទង់​គ្នា​ក្នុង​ការ​ដណ្ដើម​យក​ពាន​ស្បែកជើង​មាស​នៅ Premier League ជាមួយ​នឹង​ខ្សែ​ប្រយុទ្ធ​កំពូល​ៗ​ដទៃ​ទៀត​ ដោយ​គិត​ត្រឹម​ពេល​នេះ​ដែរ រូប​គេ​រក​បាន ១៨​គ្រាប់៕

អាន​បន្ត​៖

កីឡាករ​តែ​ ៣​រូប​ប៉ុណ្ណោះ​ដែល​រក​ Hat-Trick បាន​នៅ PL, UCL និង​ FA Cup

មាន​តែ​ ៦​ក្លឹប​ទេ​ ដែល​មិន​ធ្លាប់​កាត់​ចេញ​ពី​លីគ​កំពូល​តាំង​ពី​បង្កើត​ PL មក

មក​ស្គាល់​មុខ​អាជ្ញាកណ្ដាល​ដែល​ចែក​កាត​ក្រហម​ ១០០​សន្លឹក​មុន​គេ​បង្អស់​ក្នុង​ PL

ប្រភព៖ Sky Sports   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី