កំពូលតារាកូរ៉េ Minho និង​ Changwook នឹង​ត្រឡប់ពីបម្រើជាតិវិញ​ ក្នុង​ខែមេសានេះ​

  • 2019-04-19 08:28:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​អវត្តមាន​ពី​ពិភពសិល្បៈ​ ពេល​នេះ​ក៏​មាន​ព័ត៌មាន​ឲ្យ​ដឹង​ថា​ តារា​ប្រុស​ ២​រូប​គឺ Ji Chang Wook និង​ Lee Min Ho នឹង​ត្រឡប់​មក​ពី​បម្រើ​ជាតិវិញ​នៅ​ខែ​មេសា​នេះ​ហើយ។

Ji Chang Wook

តាម​សេចក្ដី​រាយការណ៍​ បញ្ជាក់​ថា​ Lee Minho នឹង​បញ្ចប់​កាតព្វកិច្ច​សំខាន់​នេះ​នៅ​ថ្ងៃទី​ ២៥ ខែមេសា ដោយ​ក្នុង​នោះ​ Ji Chang Wook ឯណេះ​វិញ​ គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​ ២៧ ខែមេសា។

Lee Minho

នេះ​ជា​ដំណឹង​រំភើប​សម្រាប់​អ្នក​គាំទ្រ​ទាំង​អស់​ ក្រោយ​ទន្ទឹង​រង់ចាំ​ដំណើរ​វិល​មក​វិញ​របស់​តារា​សំណព្វ​ចិត្ត​របស់​ខ្លួន​អស់​រយៈពេល​ជា​យូរ។ អ្វី​ដែល​សំខាន់​ ពួកគេ​នឹង​បាន​ឃើញ​ស្នាដៃថ្មីៗ​របស់ Minho និង​ Chang Wook ហើយ​មជ្ឈដ្ឋាន​ជា​ច្រើន​ក៏​រំពឹង​ថា​ការ​វិល​មក​ជា​ថ្មី​នេះ​នឹង​កក្រើក​ពិភព​សិល្បៈ​ជាថ្មី៕

អត្ថបទ៖ យី សុធារី

អត្ថបទពេញនិយម