​ស្ងាត់ៗ​! LG ​ចុះ​បញ្ជី​កាមេរ៉ា​មុខ Selfie ៣ ​គ្រាប់​បាន​មុន​គេ​បង្អស់

  • 2019-04-20 09:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ ក្រុមហ៊ុន LG Electronics ​បាន​ទៅ​ចុះ​បញ្ជី​ប័ណ្ណ​ប៉ាតង់សុំសិទ្ធរួចរាល់ហើយ​នៅអង្គការ​ផ្នែកចុះបញ្ជីកម្មសិទ្ធបញ្ញា WIPO (World Intellectual Property Office) ដើម្បី​ផលិត​ស្មាតហ្វូន​ជំនាន់​ចុង​ក្រោយ​ដែល​មាន​បំពាក់​កាមេរ៉ា​មុខ Selfie ៣ ​គ្រាប់​ដំបូង​គេ​បង្អស់​ក្នុង​លោក។

​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​LG នៅ​រក្សា​រចនា​បទ​ឆក(Notch) ដដែល ​ដោយ​ដាក់​ទីតាំង​កាមេរ៉ា ៣ ​នេះ​នៅ​ចន្លោះ​គ្នា ត្បិត​ថា​មើល​ទៅ​ច្រើន ​ក៏​ប៉ុន្តែ​តូចៗ​ទេ។ ​ចំណែក​ផ្នែក​ខាងក្រោយ​ក៏​បំពាក់​កាមេរ៉ា ៣ ​គ្រាប់​ដូច​គ្នា ចំពោះ​តួនាទី​លម្អិត​ពី​ឡេន​កាមេរ៉ា​និមួយៗ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ។

យ៉ាងណាមិញ បើមើលលើស្រឡាយស្មាតហ្វូនជំនាន់ចុងក្រោយគេរបស់ LG គឺ LG V50 ThinQ 5G គឺប្រហាក់ប្រហែលគ្នា គ្រាន់តែចំនួនកាមេរ៉ាមុខ ២ ដូចនេះសូមរង់ចាំមើលទាំងអស់គ្នា តើ LG ពិតជាបំពាក់កាមេរ៉ាមុខ ៣ គ្រាប់បានមុនគេ ទាន់ដែរឬទេ?

រូបតំណាង LG V50 ThinQ 5G កាមេរ៉ាមុខ ២

អត្ថបទទាក់ទង៖

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ រក្សា