ថាតែលីគអង់គ្លេសតានតឹង នៅអាល្លឺម៉ង់ Bayern និង Dormund ក៏មិនខុសគ្នាដែរ
- 2019-04-22 08:25:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថាតែលីគអង់គ្លេសតានតឹង នៅអាល្លឺម៉ង់ Bayern និង Dormund ក៏មិនខុសគ្នាដែរ
ចន្លោះមិនឃើញ
គិតមកទល់ពេលនេះនៅក្របខ័ណ្ឌ Premier League បានឈានចូលសប្ដាហ៍ទី៣៥ហើយ គឺនៅសល់តែ៣, ៤ប្រកួតទៀតប៉ុណ្ណោះនឹងបិទរដូវកាលជាស្ថាពរ។
យ៉ាងណាលីគបាល់ទាត់ដ៏មានឥទ្ធិពលមួយនេះនៅមិនទាន់រកឃើញតម្រុយក្រុមជើងឯកនៅឡើយ ត្បិតបច្ចុប្បន្ន Liverpool និង Manchester City កំពុងប្រទាញប្រទង់គ្នានៅលេខ១ និងលេខ៣។ Liverpool នៅសល់៣ប្រកួតទៀត ហើយ City នៅសល់៤ប្រកួតទៀតក្នុងដៃ។
ក្របខ័ណ្ឌអ៊ីតាលី Serie A ជើងឯកបានទៅលើ Juventus ហើយ Ligue 1 បានទៅលើ Paris Saint Germain ខណៈ La Liga វិញ Barcelona ទោះមិនទាន់ក្លាយជើងឯកតែដាច់លេខ២ Atletic Madrid ជាង១០ពិន្ទុ។ នៅ Bundesliga ក៏មានវាសនាមុនខុសគ្នាដែរពី Premier League។
Bayern Munich កំពុងឈរលេខ១ មាន៧០ពិន្ទុហើយ Dortmund ឈរលេខ២មាន៦៩ពិន្ទុ ស្របពេលការប្រកួតសល់៤សប្ដាហ៍ទៀតនិងបិទរដូវកាល។ ក្រុមទាំងពីរនៅមិនទាន់ដាច់ស្រេចថាតើនរណាមានប្រៀបជាងនរណាឡើងគឺអាចរង់ចាំដល់ចប់រដូវកាលទើបរកឃើញអ្នកឈ្នះដូច Premier League៕