មកដឹង ថ្ងៃនៃជំនួបកំពូលជាប្រវត្តិសាស្ត្រលើកដំបូងបង្អស់រវាងគីម ជុងអ៊ុន-ពូទីន

  • 2019-04-23 08:56:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជំនួប​លើកដំបូង​រវាង​ប្រធានាធិបតី​រុស្ស៊ី លោក វ្លាឌីមៀ ពូទី និង​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹង​ធ្វើឡើង​ក្នុងអំឡុង​សប្តាហ៍នេះ (២៥ ខែមេសា ឆ្នាំ​២០១៩) នៅក្រុង Vladivostok ប្រទេស​រុស្ស៊ី។ ខាងក្រោមនេះ ជា​ព័ត៌មានខ្លះៗ​មុន​ជំនួបនេះ៖

  • រថភ្លើង​ដែល​លោក គីម ជុងអ៊ុន​ជិះ នឹង​ទៅដល់​ក្រុង Vladivostok នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ​២០១៩។

  • យន្តហោះ​២គ្រឿង​មកពី​កូរ៉េខាងជើង បាន​ចុះចត​នៅ​ព្រលានយន្តហោះ​ក្រុង Vladivostok នៅថ្ងៃទី២៣ ខែមេសានេះ។

  • ជំនួប ពូទីន-គីម នេះ​ធ្វើឡើង​ប្រមាណ ២ខែ បន្ទាប់ពីជំនួប​កំពូល ដូណាល់ ត្រាំ-គីម ជុងអ៊ុន លើក​ទី២ កាលពីចុងខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​វៀតណាម។

  • លោក ពូទីន កាន់តែ​ដើរ​តួនាទី​សំខាន់​ក្នុងកិច្ចចរចានុយក្លេអ៊ែរ ហើយ​បាន​អំពាវនាវ​ឱ្យ​សម្រាលទណ្ឌកម្មរបស់​អង្គការ​សហប្រជាជាតិ។

  • ជំនួប​រវាងមេដឹកនាំ​ប្រទេសទាំង២ ធ្វើឡើង​ចុងក្រោយបំផុត​នៅឆ្នាំ២០១១ នៅតំបន់​ស៊ីបេរី រវាង​លោក គីម ជុងអ៊ីល និង​ ឌីមីទ្រី ម៉េដវេដេវ ដែល​ពេល​នោះ​លោក​ជា​ប្រធានាធិបតី​រុស្ស៊ី។

  • ការ​នាំចេញ​របស់​កូរ៉េខាងជើង ទៅ​រុស្ស៊ី ក្នុងឆ្នាំ​២០១៨ មាន​ទំហំ​ត្រឹមតែ ១,៩៨លានដុល្លារ (៧០​ភាគរយ​នៃការ​នាំចេញ​ គឺជាឧបករណ៍​ភ្លេង)។

  • ការនាំចេញ​របស់​រុស្ស៊ី ទៅកាន់​កូរ៉េខាងជើង ក្នុងឆ្នាំ​២០១៨ មាន​ទំហំ ៣២,១លានដុល្លារ (ក្នុងនោះ ២១,៦លានដុល្លារ គឺ​ប្រេង និង​ឧស្ម័ន)៕

ប្រភព៖ Kley Kley   ប្រែសម្រួល ៖ សំភី