អ្នកចាំទី២រូបដែលធ្លាប់ឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំ EPL តែស្ទើរត្រូវគេបំភ្លេច
- 2019-04-27 04:57:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកចាំទី២រូបដែលធ្លាប់ឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំ EPL តែស្ទើរត្រូវគេបំភ្លេច
ចន្លោះមិនឃើញ
កីឡាករដែលឈ្នះពានឆ្នើមប្រចាំឆ្នាំរបស់ក្របខ័ណ្ឌ Premier League ប្រហែលជាត្រូវបានគេចងចាំតែក្នុងសម័យកាលដែលពួកគេកំពុងលេចធ្លោប៉ុណ្ណោះ ហើយប្រសិនបើម្ចាស់ពានជាខ្សែការពារ ឬ អ្នកចាំទីទៀតរឹតតែឆាប់ត្រូវបានគេបំភ្លេច។
ខាងក្រោមនេះអ្នកចាំទី២រូបដែលធ្លាប់ឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំរបស់ក្របខ័ណ្ឌ Premier League នៅដើមសតវត្សទី២១៖
១ Tim Howard (ធីម ហាវើដ) Manchester United ២០០៣/០៤
Tim Howard អ្នកចាំទីសញ្ជាតិអាមេរិក ដែលបានប្រើពេលវេលាដ៏ត្រចះត្រចង់១៣រដូវកាលនៅអង់គ្លេស និង ឈ្នះពានជាច្រើន ប៉ុន្តែអតីតអ្នកចាំទីរបស់ក្រុមបិសាចក្រហមធ្លាប់បានជាពានកីឡាករឆ្នើមប្រចាំឆ្នាំរបស់ក្របខ័ណ្ឌ Premier League នៅក្នុងរដូវកាល២០០៣/០៤។
Howard សង្គ្រោះបាល់៣១គ្រាប់ ក្នុងចំណោមការប្រកួតចំនួន ៣២នៅសម័យនោះ។
២ David James (ដេវីដ ជេម) ក្រុម Portsmouth ២០០៧/០៨
David James ត្រូវបានជ្រើសរើសជាកីឡាករឆ្នើមប្រចាំឆ្នាំ នៅពេលដែលអ្នកចាំទីរបស់ក្រុម Portsmouth រូបនេះមានអាយុ៣៧ឆ្នាំទៅហើយនៅត្រូវបានក្រុមជម្រើសជាតិអង់គ្លេសកោះហៅឲ្យចូលទៅជំនួស Paul Rominson ដែលបង្កឲ្យមានកំហុសឆ្គងបាត់បង់តំណែងពីក្រុមជម្រើសជាតិ។ អ្នកដែលបានតាមដានបាល់ទាត់នៅជំនាន់នោះប្រាកដជាស្គាល់ David James ដែលជាកំពូលអ្នកចាំទីស័ក្ដិសមនឹងទទួលពានកីឡាករឆ្នើមប្រចាំឆ្នាំ។
រីឯ Portsmouth ដែលកាលជំនាន់នោះគឺជាក្រុមដ៏ខ្លាំងមួយនៅ English Premier League។ បញ្ចប់ចំណាត់ថ្នាក់ចុងរដូវកាលលេខ៨ ល្អជាង Man City បានលេខ៩ និង Spurs បានលេខ១១ទៅទៀត។
ប៉ុន្តែ Portsmouth កំពុងលេងនៅលីគទី៣របស់អង់គ្លេសដោយឈរចំណាត់ថ្នាក់លេខ៣ ដោយសង្ឃឹមនឹងបានឡើងមកលេងនៅលីគលំដាប់ទី២វិញនៅរដូវកាលក្រោយ៕
អាន៖ ហេតុអ្វីបានជា Messi, Neymar និងកំពូលកីឡាករខ្លះជ្រើសរើសក្រុមគ្រួសារធ្វើជាភ្នាក់ងារ
អាន៖ ក្លឹបណាខ្លះជុំវិញពិភពលោក ដែលគ្រប់គ្រងដោយ Manchester City?