បើករោងចក្រនៅថៃដំបូង Subaru ត្រៀមដំឡើងរថយន្ត ៦០០០គ្រឿង ដើម្បីផ្គត់ផ្គង់ទីផ្សារ ៤ ប្រទេស
- 2019-04-26 02:10:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើករោងចក្រនៅថៃដំបូង Subaru ត្រៀមដំឡើងរថយន្ត ៦០០០គ្រឿង ដើម្បីផ្គត់ផ្គង់ទីផ្សារ ៤ ប្រទេស
ចន្លោះមិនឃើញ
រថយន្តជំនាន់ទី៥ Subaru Forester ជារថយន្តដំបូង នឹងត្រូវបានដំឡើងនៅរោងចក្រ TCSAT ក្ក្នុងប្រទេសថៃ ដែលសម្ពោធដំណើរការជាផ្លូវកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ។
រថយន្តម៉ូដែលនេះ នឹងត្រូវបានចែកចាយទៅកាន់ទីផ្សារប្រទេស ថៃ ម៉ាឡេស៊ី វៀតណាម និងកម្ពុជា តាមរយៈក្រុមហ៊ុន ម៉ូធ័រ អ៊ីមេជគ្រុប ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន តាន់ចុង អ៊ីនធើណេសិណល លីមីធីត។
កន្លងទៅក្រុមហ៊ុន ម៉ូធ័រ អ៊ីមេជ បានបំបែកកំណត់ត្រា លក់រថយន្តបានជាង ១០០គ្រឿងក្នុងកម្មវិធីពិពណ៌រថយន្ត Bangkok International Moto Show ដែលអតិថិជនជាច្រើនបានផ្ដោតការចាប់យ៉ាងខ្លាំងទៅលើម៉ូដែល Forester នេះ។
រថយន្ត Subaru Forester ដែលរោងចក្រគ្រោងដំឡើងឲ្យបានចំនួន ៦០០០គ្រឿង ក្នុងឆ្នាំ២០១៩ នេះ ជាប្រភេទរថយន្ត SUV មានភាពរឹងមាំ ធំទូលាយ និងមានលក្ខណៈពិសេសដោយបំពាក់បច្ចេកវិទ្យាស្នូលទាំង ៤ របស់ ស៊ូបារុ រួមមាន Symmetrical All-Wheel Drive, Boxer Engine, New Global Platform និង Intelligent Eyesight Technology ។
លោក Glenn Tan អនុប្រធានក្រុមហ៊ុន និងជាប្រធានគ្រប់គ្រងក្រុមហ៊ុន តាន់ចុង អ៊ីនធើណេសិណល លីមីធីត បានមានប្រសាសន៍ថា៖ "នេះជាការបោះជំហានថ្មីមួយរបស់ក្រុមហ៊ុន នឹកធ្វើការដំឡើងរថយន្ត ស៊ូបារុ។ ក្រៅពីចែកចាយ សាខាចែកចាយបន្ត និងសេវាកម្មក្រោមការលក់ នឹងកាន់តែមានភាពងាយស្រួលដោយរថយន្ត ស៊ូបារុ ត្រូវបានដំឡើងដោយផ្ទាល់នៅក្នុងប្រទេសថៃ"។
ផែនការយុត្តិសាស្ត្រដ៏វែងឆ្ងាយនេះនឹងអនុញ្ញាតឲ្យគ្រប់ចង្វាក់ផលិតកម្មចែកចាយកាន់តែល្អប្រសើរ និងនាំយកម៉ូដែលថ្មីៗបន្ថែម ការធ្វើមូលដ្ឋានីយកម្ម ដើម្បីបំពេញតម្រូវការការប្រើប្រាស់រថយន្ត ស៊ុបារុ របស់អតិថិជនក្នុងតំបន់ ទៅកាន់តំបន់ផ្សេងៗទៀតនាពេលអនាគត និងកាត់បន្ថយការពឹងផ្អែកទាំងស្រុងពីប្រទេសជប៉ុន៕
រូបភាពផ្ដល់ឲ្យដោយ TCSAT