ម្ចាស់មេដាយមាសអាស៊ី ជេសា ខាន់ ទើបឈ្នះមេដាយមាសនៅអារ៉ាប់រួម
- 2019-04-26 04:10:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ចាស់មេដាយមាសអាស៊ី ជេសា ខាន់ ទើបឈ្នះមេដាយមាសនៅអារ៉ាប់រួម
ចន្លោះមិនឃើញ
កីឡាការិនីជឺជិតស៊ូជម្រើសជាតិកម្ពុជា ជេសា ខាន់ ទើបឈ្នះមេដាយមាស១គ្រឿងកម្រិតពិភពលោក Pro Purple ពីព្រឹត្តិការណ៍ជើងឯកជឺជិតស៊ូពិភពលោក 2019 Abu Dhabi World នៅទីក្រុងអាប់ឌូ ដាប៊ី ប្រទេសអារ៉ាប់រួម កាលពីថ្ងៃទី២៤ ខែមេសាកន្លងទៅនេះ។
មុនការប្រកួត វិបសាយ jiujitsutimes បានរៀបរាប់ថា កីឡាការិនីកម្ពុជា Khan ស្ថិតនៅវ័យជំទង់នៅឡើយដោយសារនៅខ្វះ៤ខែទៀតទើបឈានដល់កម្រិតអាជីពប្រកួតវិញ្ញាសាpurple ប៉ុន្តែកីឡាការិនីម្នាក់នេះបានកម្រិតពិភពលោក World Pro ហើយឆ្នាំនេះ។
ខាន់ស្ថិតក្នុងចំណោមអត្តពលិកជឺជិតស៊ូក្មេងជាងគេដែលត្រូវបានជ្រើសរើសប្រកួត EBI 18 ប៉ុន្តែបើនិយាយពីបទពិសោធគឺពេញលក្ខណៈសម្បត្តិ ហើយឈ្នះមេដាយជាច្រើនទាំងកម្រិតអាស៊ី អាមេរិក និងពិភពលោក។
បើទោះបីជានាងនៅក្មេងជាងគេក៏ដោយ ប៉ុន្តែសមត្ថភាពបានបញ្ជាក់ច្បាស់នៅពេលនាងប្រកួតឈ្នះកីឡាការិនីផ្សេងៗឈានដល់ដណ្ដើមបានមេដាយមាស។ សូមបញ្ជាក់ថា ជេសា ខាន់ បានឈ្នះមេដាយមាស១គ្រឿងជូនជាតិកម្ពុជា ពីព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី Asian Games កាលពីឆ្នាំ២០១៨៕