ស្អាត ញ៉ិកញ៉ក់ មើលទៅគួរឲ្យក្នាញ់ គួរឲ្យស្រឡាញ់ ស្រីនាថ ឆក់បានបេះដូងអ្នកស្ដាប់ជាច្រើន
- 2019-04-26 04:42:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្អាត ញ៉ិកញ៉ក់ មើលទៅគួរឲ្យក្នាញ់ គួរឲ្យស្រឡាញ់ ស្រីនាថ ឆក់បានបេះដូងអ្នកស្ដាប់ជាច្រើន
ចន្លោះមិនឃើញ
សម្រាប់អ្នកនិយមស្ដាប់ចម្រៀងមរតកដើមនៅលើយូធូប ប្រាកដជាធ្លាប់ប្រទះតារាចម្រៀងនិយមច្រៀង Cover បទមរតកដើមម្នាក់ ដែលឆក់បានការគាំទ្រជាច្រើនតាមរយៈកាយវិការក្និកក្នក់គួរឲ្យក្នាញ់របស់នាង។
កញ្ញាមានឈ្មោះថា ចាន់ ស្រីនាថ គឺជាតារាចម្រៀងអាជីពមួយរូប ដែលបានប្រឡូកសិល្បៈប្រមាណជា ៧ឆ្នាំមកហើយក្នុងនាមជាតារាចម្រៀង និងសម្ដែងផង។ អំឡុងពេលនោះ ស្រីនាថ បានចេញច្រៀងកម្មវិធីតូចធំជាច្រើនរួចមកហើយ។ កញ្ញា ចាប់ផ្ដើមមានគេស្គាល់ក្រោយចេញបទផ្ទាល់ខ្លួន "មនុស្សប្រុសគ្មាននរណាស្មោះទេ" កាលពីឆ្នាំ ២០១៧។
យ៉ាងនេះក្ដី សាមីខ្លួន បញ្ជាក់ទៀតថា នាងកញ្ឆក់បានការគាំទ្រកាន់តែខ្លាំង ក្រោយបានចេញមុខច្រៀង Cover បទមរតកដើមនៅលើយូធូបទៅវិញ ក្នុងរង្វង់២ឆ្នាំចុងក្រោយនេះ រហូតដល់អ្នកឧបត្ថម្ភនៅក្រៅប្រទេសមួយចំនួនទាក់ទងនាងយកទៅច្រៀងផង។បទចម្រៀង Cover ដែលធ្វើឲ្យ ស្រីនាថ ទទួលបានការចាប់អារម្មណ៍ខ្លាំងនោះ មានដូចជា៖ "ក្រមុំខ្ញុំអ្នកណាសង?" "អូនសន្យាឲ្យបងចាំ" និងបទ "មេឃរលំ" ជាដើម។
តាំងពីចេញ Cover បទទាំងអស់នេះមក តារាស្រីបញ្ជាក់ថា នាងក៏ត្រូវបានគេចាប់អារម្មណ៍ខ្លាំង និងមានអ្នកស្គាល់កាន់តែច្រើនរហូតមក ក្នុងនោះ កាយវិការក្និកក្នក់មើលទៅគួរស្រឡាញ់ គឺជាចំណុចទាក់ទាញខ្លាំងតែម្ដង។ “នេះតាមអ្នកគាំទ្រគេនិយាយទេណាបទ គឺខ្លះគេថា ចូលចិត្តសំឡេងខ្ញុំ តែភាគច្រើនគេថាខ្ញុំពូកែញ៉ិកញ៉ក់ ពូកែលេងទឹកមុខអីចឹងណាបង!...និយាយទៅ កាយវិការក្រមិចក្រមើម ញ៉ិកញ៉ក់ហ្នឹង ទាញការគាំទ្រពីបងៗច្រើន គឺច្រើនជាងសំឡេង(សើច)”។
ចាន់ ស្រីនាថ មានស្រុកកំណើត នៅរាជធានីភ្នំពេញនេះ នាងបានចូលសិល្បៈដំបូងអំឡុងឆ្នាំ ២០១១ ដោយធ្វើជាតារាចម្រៀងប្រចាំភោជនីយដ្ឋានមួយនៅត្រើយម្ខាងតាមការណែនាំរបស់ម្ដាយមីងម្នាក់។ បន្ទាប់មកប្ដូរបន្តបន្ទាប់ មកធ្វើជាតារាចម្រៀងនៅមជ្ឈមណ្ឌលកម្សាន្ត រ៉ក់ និងចុងក្រោយបំផុតនៅ ក្លឹប C2។ ស្រីនាថ មិនមានជ្រកក្រោមផលិតកម្មណាមួយទេ ប៉ុន្តែនាងបានសហការជាមួយក្រុម "មយូរ៉ា"។
ជាមួយក្រុមនេះ នាងបានចេញបទចម្រៀងផ្ទាល់ខ្លួនជាច្រើនរួចមកហើយ ក្នុងនោះក្រៅពីបទ "មនុស្សប្រុសគ្មាននរណាស្មោះទេ" ដែលជាបទដំបូងរបស់នាង ស្រីនាថ មានបទមួយចំនួនទៀត ដូចជា៖ "ចង់បានអ្នកកំដរ" "ម្នាក់ឯងជាថ្មី" "សុំច្បាប់ផឹក" និងបទ "វាសែនឈឺ"។ ស្រីស្អាតវ័យ ២៦ឆ្នាំ បញ្ជាក់ថា ឆាប់ៗខាងមុខនេះ នាងនឹងបញ្ចេញបទ Original Song ថ្មីទៀត។ ដោយឡែកការច្រៀង Cover បទមរតកដើម នៅតែបន្តដូចគ្នា៕
តារា Original Song កម្ពុជា ១០នាក់ ត្រូវអាមេរិកអញ្ជើញ!
នាយ តាក់ស៊ី ចង់រត់ទៅបួស សុខចិត្តឲ្យភរិយារកអ្នកថ្មីចុះ
ផលិតកម្ម M ឆ្លើយតបវិញហើយ រឿងបង្ហោះបទចម្រៀង សូលីកា