៤ ចំណុចលើ Subaru Forester ទាក់ទាញចិត្តអ្នកស្រលាញ់រថយន្តប្រភេទ SUV
- 2019-04-27 01:52:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ ចំណុចលើ Subaru Forester ទាក់ទាញចិត្តអ្នកស្រលាញ់រថយន្តប្រភេទ SUV
ចន្លោះមិនឃើញ
រថយន្តស៊េរីថ្មីជាច្រើនរបស់ Subaru តែម៉ូដែលដែលគួរឲ្យចាប់អារម្មណ៍ ជាងគេនោះ គឺរថយន្ត SUV ថ្មី Subaru Forester ជំនាន់ទី៥ ដែលជាដូចម៉ូដែលដំបូងដែលត្រូវបានដំឡើងនៅរោងចក្រក្នុងប្រទេសថៃ។
ក្នុងពិធីសម្ពោធរោងចក្រដំឡើងរថយន្ត Subaru នៅប្រទេសថៃក៏បានតាំងបង្ហាញរថយន្តប្រភេទ SUV ដំបូងគេនេះផងដែរ។ Forester ជំនាន់ទី ៥នេះប្រើប្រាស់ម៉ាស៊ីនសាំងទំហំ ២,០ លីត្រអាចបង្កើនកម្លាំងបាន ១៤៣ សេះ និងកម្លាំងរមួលបាន ១៨៨ ញូតុនម៉ែត្រ។
Subaru Forester មិនត្រឹមតែជារថយន្តដែលកាត់បន្ថយការបំពុលបរិស្ថានប៉ុណ្ណោះទេ វាថែមទាំងបានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាទំនើបៗរបស់ Subaru ទៀតផងដែលមានដូចជា៖
Symmetrical All-Wheel Drive ដែលអាចបែកចែកថាមពលពីម៉ាស៊ីនឲ្យបានសមស្របដល់កង់ទាំង ៤ គ្រប់ពេលវេលា ធ្វើឲ្យការបើកបរប្រកបដោយអានុភាព និងងាយស្រួលបញ្ជា។
Boxer Engine គឺជាម៉ាស៊ីនដែល Subaru ផលិតឡើងគ្រប់រថយន្តរបស់ខ្លួនជាប្រភេទម៉ាស៊ីន Boxer (ស៊ីឡាំងរត់ផ្ដេក ឆ្វេង ស្ដាំ) ដែលធ្វើឲ្យរថយន្តមិនមានរំញ័រខ្លាំង មានលំនឹងល្អ។
New Global Platform ជាទម្រង់តួរថយន្តដែល Subaru ផលិតឡើងមកមានភាពធន់ជា Frame Structure មានគន្លាក់រឹងមាំ និងមាន Stabilizer (ដុំរក្សាលំនឹង) ដែលបំពាក់ជាប់ទៅនឹងតួរថយន្តផ្នែកខាងក្រោយ ធ្វើឲ្យតួរថយន្តនឹង បើកបរមិនឃ្លោង និងរលូនទៅមុខបានល្អ។
Intelligent EyeSight Technology ជាបច្ចេកវិទ្យាប្រើកាមេរ៉ាភ្លោះនៅផ្នែកប៉ាណាខាងមុខកញ្ចក់ ដើម្បីត្រួតពិនិត្យមើលអ្វីដែលនៅជុំវិញ និងសម្រាប់ដំណើរការមុខងារសុវត្ថិភាពជាដើមដូចជា ការប្ដូរគន្លងរថយន្ត ការសម្គាល់មានឧបសគ្គនៅខាងមុខ និង Adaptive Cruise Control ជាដើម។
កន្លងទៅក្រុមហ៊ុន ម៉ូធ័រ អ៊ីមេជ បានបំបែកកំណត់ត្រាការលក់រថយន្តជាង ១០០គ្រឿងក្នុងក្នុងកម្មវិធីពិពណ៍រថយន្ត Bangkok International Moto Show កាលពីខែ មិនា កន្លងទៅ ដោយអតិថិជនផ្ដោតការចាប់អារម្មណ៍ខ្លាំងលើម៉ូដែល ស៊ូបារុ Forester នេះ៕