ជំនួប Derby ស៊ីសាច់​ហុត​ឈាម​៥​គូ ដែល​បច្ចុប្បន្ន​​គូបដិបក្ខ​ម្ខាង​លែង​ខ្លាំង​ទៀត​ហើយ

  • 2019-04-28 07:10:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាង​ក្រោម​នេះ​គឺ​ជា​ការ​ប្រកួត​រវាង​ក្រុម​ខ្លាំង​២ ឬ ៣​ក្នុង​ទីក្រុង​តែ​មួយ ឬ ជំនួប Derby ដែល​ក្រុម​ម្ខាង​ធ្លាប់​តែ​មាន​ប្រៀប​រហូត​លើ​គូបដិបក្ខ ប៉ុន្តែ​បច្ចុប្បន្ន​អ្វីៗ​ក៏​បាន​ប្រែ​ប្រួល។

១ Manchester United និង Manchester City នៅ​ទីក្រុង​ម៉េនឆេស្ទ័រ

បិសាច​ក្រហម Man Utd ធ្លាប់​ឈ្នះ​រាល់​ការ​ប្រកួត​ទល់​នឹង​ក្រុម​មេឃ​ខៀវ Man City ពោល​គឺ​មុន​ពេល​ដែល​មហាសេដ្ឋី​ប្រេង​របស់​ប្រទេស​អារ៉ាប់រួម​មក​ធ្វើ​ជា​ម្ចាស់​ក្លឹប​មេឃ​ខៀវ។ ការ​ប្រកួត​១៦​លើក​រវាង​ក្រុម​ទាំង​គិត​ចាប់​ពី​ឆ្នាំ ១៩៨៩ Man City មិន​ដែល​ឈ្នះ Man Utd សូម្បី​ម្តង រហូត​ដល់​ឆ្នាំ ២០០២ ទើប​​មេឃ​ខៀវ​ឈ្នះ​ ៣-១។

​ហើយ​គិត​ចាប់​តាំង​ពី​​ឆ្នាំ ២០១០ មក Man Utd លែង​ក្លាយ​ទៅ​ជា​សត្រូវ​ខ្លាំង​របស់ Man City ទៀត​ហើយ។ Man City យក​ឈ្នះ​១១​លើក ក្នុង​ការ​ជួប​គ្នា ២២ប្រកួត រួម​ទាំង​បិសាច​ក្រហម​ធ្លាប់​ត្រូវ​បាន​មេឃ​ខៀវ​បំបាក់​យ៉ាង​អាម៉ាស់​បំផុត ១-៦ កាល​ពី​ឆ្នាំ ២០១១ នៅ​ Old Trafford ផង​ដែរ ខណៈ​ Man Utd ឈ្នះ​តែ​៨​លើក​ប៉ុណ្ណោះ។

​២​ Real និងAtletico នៅ​ទីក្រុង​ម៉ាឌ្រីដ

Los Blancos បាន​ឈ្នះ​២៥​ ប្រកួត​ក្នុង​ចំណោម ៣៦​លើក​រវាង​គូ​ប្រជែង​ទាំង​២​ចន្លោះ​ពី​ឆ្នាំ ១៩៩៣ ដល់​ឆ្នាំ ២០១២ ដោយ​ចាញ់​តែ​២​ដង​ប៉ុណ្ណោះ។ Real Madrid តែងតែ​គ្រប់គ្រង​លើ​ការប្រកួត។ រហូត​ដល់​ឆ្នាំ​២០១១ ក្រុម​អ្នក​គាំទ្រ​ក្លឹប​អធិរាជ​ស​បាន​សរសេរ​បដា​សើច​ចំអក​ថា ចង់​ឲ្យ​ការ​ប្រកួត​ derby ល្អ​មើល​ជាង​នេះ។

ដូច​ការ​ចង់​បាន​របស់​អ្នក​គាំទ្រ​ Real Madrid ក្រោយ​ពេល Diego Simeone បាន​ដឹកនាំ Atletico ចុង​ឆ្នាំ​ ២០១១​ ហើយ​ចាប់​ពី​ឆ្នាំ​២០១២ មក​ក្លឹប​ទាំង​២​ឈ្នះ​ការ​ប្រកួត​៩​ដង​ដូច​គ្នា​ក្នុង​ចំណោម ២៨​ប្រកួត។

៣​ Sheffield United និង Leeds United នៅ​ទីក្រុង Yorkshire

ចាប់​តាំង​ពី​ឆ្នាំ ១៩៨៧ ដល់ ១៩៩៤ Leeds បាន​កាន់កាប់​ទីក្រុង Yorkshire ដោយ​ឈ្នះ​៨ ក្នុង​ចំណោម ១២​ប្រកួត​។ ក្រុម​ទាំង​២​មិន​ដែល​បាន​ជួប​គ្នា​ម្តង​ទៀត​ឡើយ​រហូត​ដល់​ឆ្នាំ ២០០២។

ក្រោយ​ពី​ពេល​ដែល Leeds មាន​បញ្ហា​ហិរញ្ញវត្ថុ​​ចាប់​ពី​ឆ្នាំ​២០០២​មក Sheffield United មាន​ប្រៀប​វីញ​ម្តង ដោយ​បាន​យក​ឈ្នះ​៨ ក្នុង​ចំណោម​១២​ប្រកួត​ទល់​នឹង Leeds United។ ហើយ​បច្ចុប្បន្ន ​Sheffield United និង Leeds កំពុង​ឈរ​នៅ​លេខ​២​ និង លេខ​៣​រៀង​គ្នា​នៅ​ក្របខ័ណ្ឌ​​លំដាប់​ទី​២​របស់​អង់គ្លេស ហើយ​ប្រហែល​ជា​រដូវ​កាល​ក្រោយ​គេ​នឹង​អាច​ឃើញ​ក្រុម​២​នេះ​មាន​វត្តមាន​នៅ Premier League។

៤ Arsenal និង Tottenham នៅ​ទីក្រុង​ឡុង

សម័យ Arsene Wenger កាំ​ភ្លើង​ធំ Arsenal ធ្លាប់​បាន​បំបាក់​ Tottenham ១៤ លើក​ក្នុង​ចំណោម ២៩ ប្រកួត ហើយ​ចាញ់​តែ​២​លើក​ប៉ុណ្ណោះ​ក្រោម​ថ្វី​ជើង​ក្រុម​រហស្សនាម​មាន់​ខ្នាយ​មាស។

ប៉ុន្តែ​អ្វីៗ​បាន​ផ្លាស់ប្ដូរ​ចាប់​ពី​ឆ្នាំ ២០០៨ មក។ ក្នុង​ចំណោម​២៦​ប្រកួត​ចាប់តាំង​ពី​ពេល​នោះ​មក Spurs អាច​បញ្ចៀស​ពី​ការ​បរាជ័យ​១៦​លើក ដោយ​ក្នុង​នោះ​អាច​ត​ដៃ​យក​ឈ្នះ​ក្រុម​កាំភ្លើង​ធំ​៨​លើក​ទៀត​ផង។

៥ Arsenal និង Chelsea នៅ​ទីក្រុង​ឡុង

ដូច Man City ដែរ ក្រុម Chelsea អាច​តដៃ​ជាមួយ Arsenal វិញ ហើយ​នេះ​គួរ​តែ​អរគុណ​ម្ចាស់​លុយ​មហាសេដ្ឋី​រុស្ស៊ី​ដែល​ធ្វើ​ឲ្យ​តោ​ខៀវ​ក្លាយ​ជា​ក្រុម​មួយ​ដ៏​ខ្លាំង។

ចាប់​ពី​ឆ្នាំ ២០០៤ រហូត​ដល់ ២០១៦ តោ​ខៀវ​មាន​ប្រៀប​លើ​កាំភ្លើង​ធំ ដោយ​ឈ្នះ ១៧​លើក​ក្នុង​ចំណោម​២៩​ប្រកួត។

បច្ចុប្បន្ន ក្រុម​ទាំង​២​កំពុង​លេង​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Europa League៕

អាន៖ តើ Arsenal, Tottenham ឬ Chelsea មួយ​ណា​ជា​ក្រុម​ល្អ​បំផុត​នៅ​ទីក្រុង​ឡុង?

អាន៖ ពី​៤៣​ទៅ​១៩២​លាន​ ដុល្លារ Salah នៅ​លេខ​រៀង​ទី​៤​ក្នុង​ចំណោម​កីឡាករ​​​​ថ្លៃ​បំផុត​ទាំង​១០​​នា​បច្ចុប្បន្ន

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ សុខ លាងហ៊ត