ថៃ កំពុងតេស្តសេវា 5G ញាប់ដៃញាប់ជើងមិនឲ្យចាញ់វៀតណាម
- 2019-04-30 00:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃ កំពុងតេស្តសេវា 5G ញាប់ដៃញាប់ជើងមិនឲ្យចាញ់វៀតណាម
ចន្លោះមិនឃើញ
រដ្ឋាភិបាលថៃ បាននឹងកំពុងសាកល្បងគម្រោងដាក់ដំណើរការបណ្ដាញអ៊ីនធឺណិតជំនាន់ទី៥ (5G) ឲ្យចេញជារូបរាងហើយ ក្រោយពេលឧបនាយករដ្ឋមន្ត្រីថៃលោក Somkid Jatusripitak បានលើកគម្រោងនេះឡើង ពេលទៅចូលរួមក្នុងកម្មវិធីរបស់ក្រុមហ៊ុនទូរសព្ទចិនមួយ កាលពីថ្ងៃទី៦ មិថុនា ២០១៨។
លោក Somkid បានឲ្យដឹងថា "ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធអ៊ីនធើណិត 5G ឬ Digital sector គឺជារឿងចាំបាច់បំផុតមួយក្នុងចំណោមរឿងសំខាន់ផ្សេងៗទៀតដែលត្រូវធ្វើឲ្យបានមុនគេ កុំឲ្យមានការយឺតយ៉ាវជាងប្រទេសវៀតណាម។”
លោកបន្តទៀតថា ប្រសិនបើចង់ឲ្យសេដ្ឋកិច្ចជាតិរីកចម្រើនខ្លាំង ប្រទេសថៃ ត្រូវតែមានបណ្ដាញអ៊ីនធឺណិតជំនាន់ទី៥ (5G) ចាប់ពីឆ្នាំ២០២០ខាងមុខតទៅ។
ក្រុមហ៊ុនទូរគមនាគមន៍ដែលទទួលអាជ្ញាប័ណ្ណ សម្រាប់គម្រោងនេះមានដូចជា ក្រុមហ៊ុន Huawei Technologies, Nokia និង Ericsson។ ក្រុមហ៊ុន Huawei ដែលមានកញ្ចប់គ្រោងចំណាយ ៥ លានដុល្លារអាមេរិក នឹងធ្វើការសាកល្បងប្រព័ន្ធ 5G ឲ្យបានមុនគេក្នុងប្រទេសថៃ។ ចំណែកក្រុមហ៊ុនទូរគមនាគមន៍ជប៉ុន NTT Docomo ប្រចាំប្រទេសថៃ ក៏បានបង្ហាញចំណាប់អារម្មណ៍លើគម្រោងទាក់ទងនឹងសេវា 5G នេះដែរ។
គណៈកម្មាធិការផ្សព្វផ្សាយ និងទូរគមនាគមន៍ជាតិថៃ (NBTC) នឹងត្រូវទទួលរ៉ាប់រងចំពោះគម្រោង 5G ហើយ NBTC ក៏នឹងត្រូវពិភាក្សាការអភិវឌ្ឍនេះជាមួយនឹងវិស័យឯកជនជាមុនសិនផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ក្រោយពេលដំណើរការ 5G រួចសេដ្ឋកិច្ចរបស់ថៃអាចនឹងហក់ឡើងជាងមុនបានចំនួន ៥% ជាពិសេសនៅក្នុងទម្រង់ការបើកអាជីវកម្មថ្មី ឬក៏សហគ្រាសខ្នាតតូច និងខ្នាតមធ្យម។
បច្ចុប្បន្ន ពលរដ្ឋថៃមានទូរសព្ទប្រើប្រាស់សរុបចំនួន ១២១លានគ្រឿង ហើយនៅក្នុងនោះមានតែ ៤០លានគ្រឿងប៉ុណ្ណោះដែលប្រើប្រាស់អ៊ីនធឺណិត៕
អត្ថបទទាក់ទង៖