Galaxy Note 10 ​រំពឹង​ចោះ​រន្ធ​កណ្ដាល​មួយ អម​អេក្រង់​កោង​ខ្លាំង​ពុំ​ធ្លាប់​មាន​ពី​មុន​មក

  • 2019-05-03 06:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពី​ចេញ​ផ្សាយ Galaxy Note Edge កាល​ពី​ ៥ ឆ្នាំ​មុន Samsung ផ្តើម​ផ្តល់​អត្តសញ្ញាណ​ថ្មី​មួយ​ដល់​ត្រកូល Note គឺ​ជា​ស្មាតហ្វូន​ដែល​មាន​រចនា​បំពាក់​នូវ​អេក្រង់​កោង។ ក្នុង​ឆ្នាំ ២០១៩ នេះ ម៉ូឌែល Galaxy Note 10 ក៏​ត្រូវ​បាន​ព្យាករណ៍​នឹង​រក្សា​អត្តសញ្ញាណ​នេះ​ដដែល តែ​សម្រួច​ផ្នែក​អេក្រង់​កោង​នោះ​ឲ្យ​ខ្លាំង​ជាង​មុន​បន្ថែម​ទៀត។

តាម​ការ​ចែកចាយ​លើ​គណនី Ice Universe បាន​បង្ហាញ​ថា​សេរ៊ី​ Note ឆ្នាំ ២០១៩ ​ត្បិត​ពុំ​មាន​រូបភាព​គំរូ​ព្រាង​បង្ហាញ ​តែ​ជឿជាក់​ថា​នឹង​បំពាក់​នូវ​អេក្រង់​កោង​ខ្លាំង​ជាង Note 7 ពោល​គឺ​កោង​ខ្លាំង​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​ត្រកូល Note។

ជាង​នេះ​ទៅ​ទៀត​ក៏​នឹង​ចោះ​រន្ធ​កណ្តាល​អេក្រង់​មួយ ទុក​ដាក់​ឡេន​កាមេរ៉ា​មុខ ខុស​ពី​ម៉ូឌែល Galaxy S10/S10+ ដែល​ប្រើប្រាស់​នៅ​ផ្នែក​ខាង​ចំហៀង។ ប៉ុន្តែ​ចំពោះ​ដំណឹង​លម្អិត​តើ​កាមេរ៉ា​មុខ​របស់ Note 10 អាច​បំពាក់​មួយ​គ្រាប់​ឬ​ពីរ​គ្រាប់ មិន​ទាន់​មាន​ការបង្ហើបច្បាស់លាស់នៅឡើយ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា