ជាថ្មីម្ដងទៀត! កូរ៉េខាងជើងសាកល្បងបាញ់មីស៊ីលចម្ងាយជិត ខណៈការចរចានៅជាប់គាំង
- 2019-05-06 03:04:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជាថ្មីម្ដងទៀត! កូរ៉េខាងជើងសាកល្បងបាញ់មីស៊ីលចម្ងាយជិត ខណៈការចរចានៅជាប់គាំង
ចន្លោះមិនឃើញ
រូបភាពថ្មីថតបានដោយផ្កាយរណប បង្ហាញពីស្នាមផ្សែងចេញពីការបាញ់មីស៊ីលចម្ងាយជិតចូលទៅក្នុងសមុទ្រដែលធ្វើឡើងដោយកូរ៉េខាងជើងកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងឲ្យដឹងថា មេដឹកនាំគីមជុងអ៊ុនបានត្រួតពិនិត្យការបាញ់រ៉ុក្កែត និងការធ្វើតេស្តអាវុធ ក្រោយពេលដែលកិច្ចចរចាជាមួយអាមេរិកនៅបន្ដជាប់គាំង។ ការធ្វើតេស្តនេះ ធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អះអាងថាលោកនៅតែមានជំនឿចិត្តលើការចរចាអំពីការដកនុយក្លេអ៊ែរជាមួយមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុន បើទោះបីជាប្រទេសនេះបានបាញ់គ្រាប់មីស៊ីលចូលទៅក្នុងសមុទ្រក៏ដោយ។ ជាមួយគ្នា កូរ៉េខាងត្បូងបានសម្តែងការព្រួយបារម្ភថាការបាញ់បង្ហោះបែបនេះ គឺជាការរំលោភលើកិច្ចព្រមព្រៀងអន្តរកូរ៉េដើម្បីបញ្ឈប់រាល់សកម្មភាពគំរាមកំហែងទាំងអស់។
ទោះយ៉ាងណាក៏ដោយ រដ្ឋលេខាធិការអាមេរិកលោក Mike Pompeo បានថ្លែងកាលពីថ្ងៃអាទិត្យថាលោកនៅតែមានភាពសុទិដ្ឋិនិយមក្នុងកិច្ចចរចារវាងអាមេរិក និងកូរ៉េខាងជើងដើម្បីដកនុយក្លេអ៊ែរចេញពីឧបទ្វីបកូរ៉េ ប៉ុន្តែអ្នកវិភាគជាច្រើនយល់ថា នេះគឺជាការសម្ដែងការខកចិត្តរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងក្រោយពេលដែលកិច្ចចរចាបរាជ័យក្នុងទីក្រុងហាណូយកាលពីខែកុម្ភៈកន្លងទៅ៕