ប្រពន្ធ័​អ៊ិនធើណិត 5G ​នៅ​កម្ពុជា​ ឃើញ​សញ្ញា​វិជ្ជមាន​ហើយ!

  • 2019-05-08 04:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​​កម្ពុជា​ ​មាន​ភាព​ងាយស្រួល​ក្នុង​ការដំឡើង​ប្រព័ន្ធ​បច្ចេកវិទ្យា 5​G នេះ​​ដោយសារតែ​ភាព​ ​អំណោយផល​គ្មាន​ប្រេកង់ជាន់គ្នា​។​

​ការ​ឈាន​ទៅ​ប្រើប្រាស់​ប្រព័ន្ធ 5​G នេះ​គ្មាន​ប្រទេស​ណាមួយ​ចាប់បង្ខំ​ឡើយ​ ​ប៉ុន្តែ​គឺជា​កាត​ព្វ​កិច្ច​តម្រូវ​រត់​អោយ​ទាន់​ការ​រីក​ចំរើន​ ​សម័យ​សាកល​ភាវូបនីយកម្ម​ប្រព័ន្ធ​បច្ចេកវិទ្យា​ ​ខណៈ​ដែល​កម្ពុជា​បាន​ប្រកាសអនុវត្ត​ដប​ដិ​វត្តន៍​ ​ឧស្សាហកម្ម​ជំនាន់​ទី ៤ ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​កម្ពុជា​ឲ្យ​កាន់តែ​រីក​ចំរើន​។​ នេះបើតាមប្រភពពីសារព័ត៌មានរបស់ក្រសួងព័ត៌មាន។

លោក ​ជា​ម៉ា​និ​ត​ ​រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ បាន​អៈអាង​ថា​ ​5G មានគុណ​សម្បត្តិ​ល្អ ៣យ៉ាង​ ​ជា​បច្ចេកវិទ្យា​វិវត្តន៍​ថ្មី​ ​ធ្វើ​ឲ្យ​អ៊ី​ន​ធើ​ណេត​មាន​ល្បឿន​លឿន​ ​ផ្ទុក​ប្រព័ន្ធ​ទិន្នន័យ​មាន​សុវត្ថិភាព​រហ័ស​ទាន់ចិត្ត​ ​និង​មាន​ ​ឥទ្ធិ​ពល​ខ្លំា​ង​ទៅលើ​ដំណើរការ​សេដ្ឋកិច្ច​សង្គម​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​ស្តី​ពី 5G លោកអ៊ឹម​ ​វុត្ថា​ ​អ្នកនាំពាក្យ​និ​យត័​ករ​ទូរគមនាគមន៍​កម្ពុជា​ បាន​បន្ថែមថា​ ​បណ្តា​ក្រុមហ៊ុន​ឯកជន​មួយចំនួន​បាន​ ​បង្កើត​និង​តម្លើង​ឧបករណ៍​សម្ភារៈ​អេ​ឡិច​ត្រូ​និច​ថ្មី​ៗ​ដែល​គាំទ្រ​ ​ការ​ដំណើរការ​ប្រើប្រាស់​បច្ចេកវិទ្យា​ 5​G នេះ​។​

(រូបភាព៖ mptc.gov)

​មកដល់ពេលនេះ​ ​ក្រុម​អ្នកជំនាញ​ចាប់ផ្តើម​សិក្សា​ពី​ការ​និង​បំពាក់​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​បច្ចេកវិទ្យា 5​G ដើម្បីឲ្យ​មានលទ្ធភាព​អាច​ឈាន​ទៅ​ដាក់​ដំណើរការ​ប្រើប្រាស់​ប្រព័ន្ធ​នេះ​ជា​ផ្លូវការ​នៅ​ឆ្នាំ​ ​២០២០ ខាងមុខ​តាម​ការកំណត់​។

​ការវិវត្តន៍​ឈាន​ទៅ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ 5G​នៅពេល​ខាងមុខនេះ​ ​គឺ​ដើម្បី​ឆ្លើយតបទៅនឹង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ជំរុញ​ការ​ ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​ ​រាជរដ្ឋាភិបាល​អេ​ឡិច​ត្រូ​និច​ ​ដែល​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ ​យ៉ាង​មាន​ប្រសិទ្ធិ​ភាព​។​ឯកឧត្តម​បាន​អះអាង​ថា​ ​ប្រពន្ធ័ 5​G នេះ​មាន​វិ​សាលា​ភាព​ធំ​ទូលាយ​នឹង​មាន​ល្បឿន​លឿន​ទំនើប​ជាង 4G ហើយ​ធានា​បាន​សុខ​សុវត្ថិភាព​តាម​ប្រព័ន្ធ​អ៊ី​ធឺ​ណេត​ថែម​ ​ទៀតផង​៕

អត្ថបទទាក់ទង៖

អត្ថបទ៖ រក្សា