OnePlus 7 Pro ស្មាតហ្វូន​គ្មាន​ស្នាម​ឆក លេច​នៅ​នឹង​ដៃ ​មុន​ថ្ងៃ​ប្រកាស​បង្ហាញ​ខ្លួន

  • 2019-05-09 06:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន OnePlus បាន​កំណត់​កាលបរិច្ឆេទ​ចេញ​ផ្សាយ OnePlus 7/7 Pro នា​សប្តាហ៍​ក្រោយ តែ​មុន​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ក៏​ស្រាប់​តែ​លេច​រូបរាង​នៃ​ស្មាតហ្វូន​ជំនាន់​ក្រោយ​នេះ​សារ​ជា​ថ្មី​លើ​ដៃ​របស់​បុរស​ម្នាក់។

នោះ​គឺ​ Blogger សញ្ជាតិ​អ៊ីតាលី​លោក Andrea Galeazzi បាន​បង្ហោះ​រូបភាព​លើ Instagram Story ដោយ​បង្ហាញ​ពី​ម៉ូឌែល​ទូរសព្ទ​មួយ ដែល​ត្រូវ​បាន​គេ​សន្មត​យ៉ាង​ជាក់ច្បាស់​ថា​ជា OnePlus 7 Pro ​ព្រោះ​ផ្អែក​តាម​រចនាបថ​គ្មាន​ស្នាម​ឆក ផ្ទៃ​អេក្រង់​លាត​សន្ធឹង​ពេញ​គែម​សង​ខាង និង​កាមេរ៉ា​មុខ​បែប​ Pop-up។

អ្វី​ដែល​ពិសេស​នេះ​ពុំ​មែន​ជា​គំរូ​ម៉ាស៊ីន​ត្រឹម​សំបក​ធម្មតា​ទេ តែ​អាច​ប្រើប្រាស់​បាន​ពេញលេញ ដោយ​លោក​ក៏​មាន​បង្ហាញ​ពី​សកម្មភាព​កំពុង​ពេល​ឆ្លើយឆ្លង​ជាមួយ​បុគ្គល​ម្នាក់​ឯ​ទៀត តាម​រយៈ​មុខងារ​ Video Call ទៀត​ផង។

រំឭក​ថា​តាម​ការ​រំពឹង​ទុក​ត្រកូល OnePlus ឆ្នាំ ២០១៩ នេះ​នឹង​មាន​ការ​ផ្លាស់ប្តូរ​ច្រើន តែ​ចំពោះ​តម្លៃ​ក៏​នឹង​មាន​ការ​កើន​ឡើង​បន្តិចបន្តួច​ផង​ដែរ។ ដំណឹង​ច្បាស់ការ​នឹង​បង្ហាញ​ប្រាប់​អ្នក​រាល់​គ្នា​នា​ថ្ងៃ​ទី ១៤ ឧសភា​ខាង​មុខ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Bgr   ប្រែ​សម្រួល៖ កៅ រក្សា