Mourinho គិត​ថា​ Klopp និង​ Poch សុទ្ធ​តែ​សក្ដិសម​នឹង​ឈ្នះ UCL

  • 2019-05-09 12:20:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ចាត់ការ​ក្លឹប​ Manchester United លោក Jose Mourinho បាន​និយាយ​ប្រាប់​ទូរទស្សន៍ beIN Sports ថា​ ទាំង​អ្នក​ចាត់ការ​ក្លឹប​ Liverpool លោក Jurgen Klopp និង​អ្នក​ចាត់ការ​ក្លឹប​ Tottenham Hotspur លោក Mauricio Pochettino សុទ្ធ​តែ​សក្ដិសម​នឹង​ឈ្នះ​ពាន​ UEFA Champions League។

លោក​បាន​លើកឡើង​ថា​៖ " ខ្ញុំ​នឹង​មាន​បញ្ហា​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​ហើយ ព្រោះ​អី​ខ្ញុំ​ចូលចិត្ត​ Maurico និង​ Jurgen ខ្លាំង​ណាស់។ ខ្ញុំ​គិត​ថា​ពួក​គេ​ទាំង​ពីរ​សុទ្ធ​តែ​សក្ដិសម​នឹង​ឈ្នះ​ពាន​នេះ (UEFA Champions League) '' ។

Mourinho ធ្លាប់​ឈ្នះ UEFA Champions League ចំនួន ២លើក​ ជាមួយ​ក្លឹប​ ២​ផ្សេង​គ្នា គឺ ក្លឹប​ Porto នៅ​ឆ្នាំ​២០០៤ និង​ក្លឹប​ Inter Milan នៅ​ឆ្នាំ២០១០។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ក្នុង​រដូវ​កាល​នេះ​ដែរ​ ក្លឹប​អង់គ្លេស​ ២​បាន​ជួប​គ្នា​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ UEFA Champions League ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍ ទី០១ ខែ​មិថុនា​ ឆ្នាំ​២០១៩​នេះ៕

អាន​បន្ត​៖

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី