គ្រូណាហ្គាឲ្យ​ប្រយ័ត្ន​ចំពោះ​ EDC ខណៈជំនួបកំពូល វិសាខាប៉ះបឹងកេត​​​​​

  • 2019-05-10 23:56:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចុង​សប្ដាហ៍​នេះ​ លីគ​បាល់ទាត់​កម្ពុជា​​២០១​​ឈាន​ដល់​សប្ដាហ៍​ទី​៧​ដោយ​​​ក្រុម​​ការពារ​តំណែង​ជើងឯក​​ឆ្នាំ​​ចាស់​ ណាហ្គា​វើល​​ត្រូវ​​ធ្វើ​ដំណើរ​ទៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា​ដើម្បី​​ស្វែង​រក​​៣​ពិន្ទុ​បន្ថែម​ ខណៈ​ជំនួប​សំខាន់​ប្រចាំ​សប្តាហ៍​វិសាខា​ទទួល​បឹងកេត។

កីឡាករណាហ្គាវើល

ជុំ​វិញ​ការ​ប្រកួត​នេះ​ លោក​ មាស​ ចាន់​ណា​ គ្រូ​បង្វឹក​របស់​ក្រុម​ណា​ហ្គា​វើល​បាន​និយាយ​ថា កូន​ក្រុម​របស់​លោក​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​​ពេល​ជួប​អគ្គិសនី​កម្ពុជា។ ជាក់​ស្តែង​ បឹង​កេត​​បាន​ចាញ់​អគ្គិសនី​ ១-០ នៅ​ដើម​រដូវ​កាល​នេះ​ ដូច្នេះ​លទ្ធផល​ឈ្នះ​ ឬ​ចាញ់​មិន​អាច​និយាយ​ទុក​មុន​បាន​ឡើយ។ ក្រុម​ខ្លាំង​ក៏​អាច​ឈ្នះ​ក្រុម​ខ្សោយ​ ហើយ​ក្រុម​ខ្សោយ​ក៏​អាច​ឈ្នះ​ក្រុម​ខ្លាំង​បាន​ដែរ ដូច្នេះ​​សំខាន់​លើ​កី​ឡាក​ដែល​ត្រូវ​តែ​​ប្រ​មូល​អារម្មណ​​ឲ្យ​បាន​​ល្អ​សម្រាប់​ការ​ប្រ​កួត​នេះ។

លោក​បញ្ជាក់​ថា​ អគ្គិសនី​​មាន​លេង​ទម្រង់​ស្រដៀង​​នឹង​ភ្នំពេញ​ក្រោន​ដែរ​​​ដែល​ដាក់​ខ្សែ​ការ​ពារ​៥​នាក់​ និង​ង​ព្យាយាម​​លេង​វាយ​បក​ដើម្បី​រក​គ្រាប់​បាល់​ ដូច្នេះ​លោក​នឹង​រក​យុទ្ធ​សាស្ត្រ​​​បំបែក​ប្រ​ព័ន្ធ​ការ​ពារ​របស់​អគ្គិសនី​ដើម្បី​រក​គ្រាប់​បាល់​​ឲ្យ​បាន។

កីឡាករ EDC (អាវ​ពណ៌​ត្រួយ​ចេក)

​កាល​ពី​សប្តាហ៍​ទី​៥​កន្លង​ទៅ​ ណា​ហ្គា​វើលបាន​យក​ឈ្នះ​​ភ្នំ​ពេញ​ក្រោន​​ដោយ​លទ្ធផល​ ៣-០ ខណៈ​​អគ្គិសនី​កម្ពុជា​បាន​ត្រឹម​​ស្មើ​អា​ស៊ី​អឺរ៉ុប​ ក្នុង​លទ្ធផល​២-២។

​​​​​​​​​​​កម្ម​វិធិ​ប្រ​កួត​ថ្ងៃ​សៅរ៍​ ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៩

  • អគ្គិសនី​កម្ពុជា Vs ណា​ហ្គា​វើលដ៏ ម៉ោង​៣:៣០ រសៀល នៅ​ទី​លាន​​អគ្គិសនី​កម្ពុជា
  • ​ក្រ​សួង​ការ​ពារ​ជាតិ Vs យុវជន​បាទី.១៨ឆ្នាំ ម៉ោង​៦​ល្ងាច នៅ​​ស្តាត​ចាស់​​
  • វិសាខា Vs បឹង​កេត ម៉ោង​៦​ល្ងាច នៅ​ទីលាន​វិសាខា​

​​​​​​​​​​​​កម្ម​វិធិ​ប្រ​កួត​ថ្ងៃ​អាទិត្យ​​ ទី​១២​ ខែ​ឧសភា ឆ្នាំ​២០១៩

  • ខេត្ត​កំពង់ចាម​ Vs ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ម៉ោង​៣:៣០ រសៀល នៅ​វិទ្យាល័យ​​មេ​មត់
  • ​​​អង្គរ​ថាយ​ហ្គឺរ​​ Vs អាស៊ីអឺរ៉ុប​ ​ម៉ោង​៣:៣០ រសៀល នៅ​​ទី​លាន​ខេត្ត​សៀម​រាប​
  • គិរី​វង់សុខសែន​ជ័យ Vs សូល​ទី​ឡូ​អង្គរ​ ម៉ោង​៣:៣០ រសៀល នៅ​​ទី​លាន​ខេត្ត​តាកែវ​
  • ​​​​ភ្នំ​ពេញក្រោន Vs អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ ម៉ោង​៦​ល្ងាច​ នៅ​​ទីលាន​​ អ អេស អិន​

អត្ថបទ៖ យ៉ន សូវៀត

អត្ថបទពេញនិយម