Liverpool ត្រៀមឡានក្រុងបើកដំបូលទុកជាស្រេចបើករណីបានលើកពាន
- 2019-05-11 02:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Liverpool ត្រៀមឡានក្រុងបើកដំបូលទុកជាស្រេចបើករណីបានលើកពាន
ចន្លោះមិនឃើញ
Liverpool គ្រោងរៀបចំឡានក្រុងបើកដំបូលចំនួន២រួចជាស្រេចសម្រាប់ក្បួនរថយន្តប្រសិនបើពួកគេអាចលើកពាន Premier League និង Champions League។
ក្រុមហង្សក្រហមកំពុងសម្លឹងរកជ័យជម្នះលើកពាន២ក្នុង១រដូវកាល ហើយក្រុមប្រឹក្សារបស់ក្លឹបត្រូវតែរៀបចំទុកឲ្យហើយប្រសិនបើពានទាំង២នោះនឹងត្រូវបាន Liverpool ក្រសោបយកទាំងអស់មែន។
យោងតាម BBC ក្រុមហង្សក្រហមនឹងគ្រោងដង្ហែពានតាមគន្លងចាស់ដែលពួកគេបានធ្វើឡើងចុងក្រោយបង្អស់កាលពីឆ្នាំ ១៩៩០ ដោយក្បួននឹងដង្ហែពេញទីក្រុងនៅថ្ងៃចន្ទ ទី១៣ខែឧសភានេះ វេលាម៉ោង៤រសៀល (ម៉ោងនៅអង់គ្លេស) ខណៈដែលឡាន១គ្រឿងទៀតត្រូវបានរៀបចំសម្រាប់ពាន Champions League នៅខែមិថុនា។
ការប្រកួតទាំង១០គូដើម្បីបិទបញ្ចប់ Premier League រដូវកាលនេះនឹងធ្វើឡើងដំណាលគ្នានៅថ្ងៃអាទិត្យវេលាម៉ោង៩ (ម៉ោងនៅកម្ពុជា)។
Liverpool នឹងបើកទ្វារកីឡដ្ឋានស្វាគមន៍ Wolves ខណៈ Man City នឹងទៅសួរសុខទុក្ខ Brighton ហើយបើ Man City ឈ្នះការប្រកួត នោះក្បួនរថយន្តរបស់ Liverpool ដែលគ្រោងរៀបចំក្រោយទន្ទឹងរង់ចាំអស់រយៈពេល២៩ឆ្នាំ នឹងបន្តរង់ចាំសម្រាប់ឆ្នាំក្រោយៗទៀត៕
អាន៖ កីឡាកររបស់ក្លឹប Bolton មិនព្រមចូលទីលាន និង បានធ្វើការតវ៉ាទាមទារប្រាក់ឈ្នួល
អាន៖អ្នកចាំទី២រូបដែលធ្លាប់ឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំ EPL តែស្ទើរត្រូវគេបំភ្លេច