ប្រធានសហព័ន្ធថ្មី ស សុខា ប្ដេជ្ញាធ្វើឲ្យប៊ូលរបស់កម្ពុជារឹតតែល្បីបន្ថែមទៀត
- 2019-05-13 02:33:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានសហព័ន្ធថ្មី ស សុខា ប្ដេជ្ញាធ្វើឲ្យប៊ូលរបស់កម្ពុជារឹតតែល្បីបន្ថែមទៀត
ចន្លោះមិនឃើញ
ប្រធានសហព័ន្ធប៊ូល និងប៉េតង់កម្ពុជា លើកឡើងការប្ដេជ្ញាចិត្តនឹងខំប្រឹងប្រែងដឹកនាំសហព័ន្ធមួយនេះឲ្យកាន់តែរីកចម្រើន និងអភិវឌ្ឍន៍ជាងនេះទៅទៀតផង។
ឯកឧត្ដម ស សុខា ប្រធានសហព័ន្ធប៊ូល និងប៉េតង់កម្ពុជាដែលទើបតែចូលកាន់តំណែងថ្មីអាណត្តិទី៦នេះ បានលើកឡើងថា កន្លងទៅនេះសហព័ន្ធពិតជាមានការរីកចម្រើន និងមានសមិទ្ធផលយ៉ាងច្រើន និងធំធេង សរុបមេដាយទាំងអស់ជាង២០០គ្រឿង។ ក្រៅពីនេះមានការបណ្ដុះបណ្ដាល ធនធានថ្មីទាំងកីឡាករ កីឡាការិនី និងវគ្គបំប៉នគ្រូបង្វឹកក៏ដូចជាមន្ត្រីបច្ចេកទេសជាច្រើនលើកច្រើនដងផងដែរ។
ប្រធានសហព័ន្ធថ្មីខាងលើនេះបន្ថែមទៀតថា ការចូលកាន់តំណែងថ្មីអាណត្តិទី៦នេះ ប្ដេជ្ញាធ្វើតាមរាល់កិច្ចការដែលសហព័ន្ធធ្វើបានល្អនាពេលកន្លងមក ហើយព្យាយាមពង្រីកក្លឹបឲ្យបានច្រើននៅតាមខេត្តបន្ថែម និងកៀរគររកជំនួយដើម្បីជួយសហព័ន្ធថែមទៀត។
សហព័ន្ធប៊ូល និងប៉េតង់កម្ពុជាធ្វើមហាសន្និបាតវិសាមញ្ញអាណត្តិទី៦របស់ខ្លួន និងបោះឆ្នោតរើសប្រធានថ្មីនេះធ្វើឡើងកាលពីម្សិលមិញថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាជាប់ពហុកីឡដ្ឋានជាតិ។ ឯកឧត្ដម ស សុខា ត្រូវបានឡើងជាប្រធានសហព័ន្ធ និងឯកឧត្ដម សប្បាយ ណា ជាអគ្គលេខាធិការសហព័ន្ធ៕
ថ្ងៃប្រកួតបិទរដូវកាលជាប្រវត្តិសាស្ត្រមកដល់ Klopp ថាលោកជាមនុស្សធម្មតាតែសំណាងតែងជួយ
រូបភាពថ្មីៗបំផុតពហុកីឡដ្ឋានត្រៀមស៊ីហ្គេមពេលបញ្ចប់គ្រឿងដង្គុំ
Man City ក្លាយជាជើងឯកហើយ ស្របពេល Liverpool បានត្រឹមអន់ចិត្ត