​ថ្ងៃ​​​ប្រកួត​បិទ​រដូវ​កាល​ជា​ប្រវត្តិសាស្ត្រ​មក​ដល់ Klopp ថា​លោក​ជា​មនុស្ស​ធម្មតា​តែ​សំណាង​តែង​ជួយ

  • 2019-05-12 09:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ Liverpool វាយ​បក​ទម្លាក់​ Barcelona ៤-០ នៅ Anfield ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ Champions League និង ព្រឹត្តិការណ៍​នៅ Amsterdam បាន​កើត​ឡើង​រួច​មក គ្មាន​អ្វី​ដែល​ថា​មិន​អាច​ឡើយ​នៅ​ក្នុង​ពិភព​បាល់ទាត់។

មុន​ពេល​ប្រលូក​ក្នុង​វិស័យ​បាល់ទាត់ Jurgen Klopp ធ្វើ​ការ​នៅ​កន្លែង​កម្សាន្ត ក្នុង​នាម​​ជា​តារា​កំប្លែង​ប៉ុណ្ណោះ។ នេះ​បើ​តាម The Mirror។

ប៉ុន្តែ​បច្ចុប្បន្ន Klopp គឺ​ជា​គ្រូ​បង្វឹក​ដែល​ដឹកនាំ Liverpool ឈាន​ដល់​កម្រិត​ខ្ពស់​មួយ​ទៀត​សម្រាប់​ប្រវត្តិសាស្ត្រ​របស់​ក្លឹប​ធ្វើ​ឲ្យ​មនុស្ស​រាប់លាន​នាក់​ជុំវិញ​ពិភពលោក​ភ្ញាក់ផ្អើល ហើយ​គ្មាន​គូបដិបក្ខ​ណា​ហ៊ាន​សើច​នឹង​លោក​ឡើយ។

បើ​ទោះ​ជា​​ពេល​នេះ Klopp គឺ​ម្នាក់​ក្នុង​ចំណោម​គ្រូ​បង្វឹក​ល្អ​បំផុត ប៉ុន្តែ​បុរស​ជនជាតិ​អាឡឺម៉ង់​រូប​នេះ​ហៅ​ខ្លួន​គាត់​ថា លោក​ជា​មនុស្ស​​មាន​សំណាង។

Klopp និយាយ​ថា "មិត្ត​រួម​ការងារ​របស់​ខ្ញុំ​ភាគ​ច្រើន ធ្វើ​ការ​មួយ​ជីវិត​ ហើយ​មិន​អាច​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Champions League បាន​នោះ​ទេ។ ពួកគេ​ជា​គ្រូ​បង្វឹក​ដ៏​អស្ចារ្យ ប៉ុន្តែ​គ្រាន់​តែ​មិន​មាន​ក្រុម​ដូច​ដែល​ខ្ញុំ​មាន​ប៉ុណ្ណោះ...”។

Klopp ថា​រឿង​មួយ​គត់​ដែល​ធ្វើ​ឲ្យ​គាត់​ពិសេស​នោះ​គឺ សំណាង

“បើ​មិន​ដូច្នោះ​ទេ ខ្ញុំ​គិត​ថា​ខ្លួន​ឯង​ជា​មនុស្ស​ធម្មតា។ តាម​ពិត​ទៅ ខ្ញុំ​គ្រាន់​តែ​ដឹង​ពី​បាល់ទាត់​ច្រើន​ជាង​គេ​បន្តិច​ប៉ុណ្ណោះ។ តែ​នោះ​មិន​ធ្វើ​ឲ្យ​ខ្ញុំ​ពិសេស​​ទេ។ មាន​តែ​រឿង​មួយ​គត់​​គឺ សំណាង ពីព្រោះ​ថា​ចំណេះដឹង​៥០០​ឆ្នាំ​មុន មិន​អាច​ជួយ​ខ្ញុំ​បាន​ទេ"។

“ខ្ញុំ​ប្រហែល​ជា​អាច​ត្រឹម​ធ្វើ​អ្នក​កំប្លែង រាំ​នៅ​មុខ​ស្តេច​ ហើយ​ក្រោយ​មក​ក៏​ដេក​តាម​ចិញ្ចើម​ផ្លូវ"។

“ដូច្នេះ​ខ្ញុំ​ពិត​ជា​មាន​សំណាង​ណាស់​ដែល​ជំនាញ​ដ៏​ល្អ​បំផុត​របស់​ខ្ញុំ​អាច​​ប្រើការ​បាន​នៅ​ទីនេះ។ ហើយ​ខ្ញុំ​តែង​តែ​ឲ្យ​តម្លៃ​វា ពី​ព្រោះ​ខ្ញុំ​ដឹង​ថា​គ្រូ​បង្វឹក​កីឡា hockey លើ​ទឹកកក​ធ្វើ​ការ​លើស​ខ្ញុំ​៥​ដង តែ​​រក​ចំណូល​បាន​តែ​៤%​នៃ​​ប្រាក់​ឈ្នួល​ខ្ញុំ​ទេ"។

Klopp ក៏​បាន​រំលឹក​ថា​ មេ​រៀន​គ្រូ​កីឡាករ​​បាល់ទាត់​របស់​លោក​​គ្រាន់​តែ​ជា​មេរៀន​ក្នុង​ក្តី​ស្រមៃ​ប៉ុណ្ណោះ។ គ្រូ​បង្វឹក​វ័យ ៥១​ឆ្នាំ​និយាយ​ថា​នៅ​ពេល​រៀន​​ថ្នាក់​គ្រូ​បង្វឹក​ Licence A លោក​គឺ​ជា​សិស្ស​ពូកែ​ម្នាក់​ក្នុង​ថ្នាក់។

ប៉ុន្តែ​អតីត​តារា​កំប្លែង​រូប​នេះ ហាក់​មិន​ជោគជ័យ​សោះ​​​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​​ ពីព្រោះ​លោក​ធ្លាប់​ចាញ់​ការ​៦​លើក​មក​ហើយ ចុងក្រោយ​ចាញ់ Real Madrid នៅ​​វគ្គ​ផ្ដាច់ព្រ័ត្រ​ Champions League ហើយ​មិន​ដឹង​ថា​​​សំណាង​នឹង​ជួយ Klopp នៅ​ថ្ងៃ​ប្រកួត​បិទ​រដូវ​កាល Premier Leauge និង ពាន​ទ្វី​ប​អឺរ៉ុប​ទល់​​នឹង​ Spurs បាន​ឬ​អត់។

គ្រូ​បង្វឹក​ Liverpool បាន​ប្រាប់​ទូរទស្សន៍​អាឡឺម៉ង់ DW ថា "សម្រាប់​ខ្ញុំ​ជីវិត​គឺ​ជា​ការ​ព្យាយាម​ម្ដង​ហើយ​ម្ដង​ទៀត។ ប្រសិន​បើ​មាន​តែ​អ្នក​ឈ្នះ​​ទើប​អាច​រស់ ដូច្នោះ​យើង​ត្រូវ​តែ​​ឈ្នះ។ ទាំង​អស់​នោះ​គឺ​អ្វី​ដែល​បាន​មក​ពី​បទពិសោធន៍ និង របៀប​ដែល​យើង​ប្រើប្រាស់​ និង បង្កើត​បទពិសោធន៍"៕

អាន៖ Liverpool ត្រៀម​ឡាន​ក្រុង​បើក​ដំបូល​​​​ទុក​ជា​ស្រេច​បើ​ករណី​បាន​លើក​ពាន

អាន៖ Pochettino និយាយថា Spurs ត្រូវការ​គ្រូបង្វឹក "វេទមន្ត" ម្នាក់​បើ​ចង់​ឈ្នះ​ពាន

ប្រភព៖ Mirror   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម