Evra យល់ថា Pogba អាចនឹងចេញ ហើយ Sanchez មកលេងដើម្បីតែលុយ
- 2019-05-14 11:38:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Evra យល់ថា Pogba អាចនឹងចេញ ហើយ Sanchez មកលេងដើម្បីតែលុយ
ចន្លោះមិនឃើញ
អតីតខ្សែការពារស្លាបឆ្វេងក្លឹប Manchester United លោក Patrice Evra បានប្រាប់សារព័ត៌មាន Sky Sports កាលពីពេលថ្មីៗនេះថា ខ្សែបម្រើបារាំងកីឡាករ Paul Pogba អាចនឹងចាកចេញពីក្លឹប ហើយថែមទាំងបន្ថែមថា ខ្សែប្រយុទ្ធឈីលីកីឡាករ Alexis Sanchez មកលេងដើម្បីតែលុយ។
លោកបាននិយាយថា៖ " ខ្ញុំគិតថា Pogba នឹងចាកចេញ ព្រោះអីអ្នកត្រូវតែមានអារម្មណ៍ស្រលាញ់ គាំទ្រ ពេលអ្នកលេងនៅកន្លែងណាមួយ អ្នកត្រូវតែប្ដេជ្ញាចិត្ត។ បើសិនជា Paul បន្តនៅមួយឆ្នាំទៀត ហើយចេញ ឬ បន្តប៉ុន្មានឆ្នាំខាងមុខទៀត ប្រហែលជាអ្នកគាំទ្រស្រលាញ់គេមិនខានហើយ ដោយសារតែគេប្ដេជ្ញាចិត្ត " ។
លោកបានយល់ថា ពេលមានហេតុការណ៍ដូចកាលថ្ងៃបញ្ចប់រដូវកាល (អ្នកគាំទ្រប៉ះសម្ដីជាមួយ Pogba) បានន័យថា ពួកអ្នកគាំទ្រសម្លាប់ទឹកចិត្ត Pogba ហើយ។
លោកបានបន្ថែមថា៖ " កីឡាករខ្លះវិញ មកលេងដើម្បីតែលុយទេ។ ខ្ញុំមិនខ្លាចនឹងនិយាយរឿងនេះទេ តែក្រឡេកមកមើល Sanchez។ ពេលខ្ញុំឃើញកុងត្រា ពេលនោះខ្ញុំគិតថា Manchester United នឹងស្រុតចុះហើយ។ គេអាចទៅលេងនៅ Manchester City តែនៅទីនោះគេនឹងបានលុយតិចជាង ទោះជា Pep Guardiola នឹងជួយពង្រឹងគេក៏ដោយ " ។
លោកបានបន្តទៀតថា៖ " កុំប្រាប់ខ្ញុំថា គេស្រលាញ់ Manchester United តាំងពីក្មេងមក វាអាចមកពីលុយ ឬ អាវលេខ ៧ " ៕
អានបន្ត៖