មក​ស្គាល់​ពី​ កីឡាករ​ដែល​ឈ្នះ Premier League ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ

  • 2019-05-15 11:33:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងប្រវត្តិក្របខ័ណ្ឌ​ Premier League មាន​កីឡាករ​ជា​ច្រើន​បាន​ឈ្នះ ហើយ​ឈ្នះ​លើស​ពី​ម្ដង ឬ ២​ដង ទៀត​ផង​។ ចំពោះ​កីឡាករ​ដែល​ឈ្នះ​ពាន​នេះ​ច្រើន​ជាង​គេ​ គឺ Ryan Giggs វីរបុរស​ក្លឹប​ Manchester United។

អតីត​ខ្សែ​បម្រើ​រូប​នេះ បាន​ឈ្នះ​ពាន Premier League ចំនួន ១៣​លើក ក្នុង​រយៈពេល ២៤​ឆ្នាំ​ដែល​លោក​បាន​រួម​រស់​ជាមួយ​ក្លឹប​មួយ​នេះ។

អំឡុង​ពេល​នោះ​ដែរ​ កីឡាករ​ជំនាន់​ឆ្នាំ ១៩៩២ របស់​ Sir Alex Ferguson រូប​នេះ ក៏​ជា​អ្នក​ដែល​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ Premier League ផង​ដែរ ដោយ​ Assist បាន ១៦២​លើក​។

ក្រៅ​ពី​នេះ Giggs ក៏​បាន​បង្ហាញ​ខ្លួន​ច្រើន​ជាង​គេ​ទី ២ ដោយ​លេង​បាន ៦៣២​ប្រកួត​ក្នុង​ក្របខ័ណ្ឌ​នេះ បន្ទាប់​ពី​ Gareth Barry ដែល​បាន​លេង​ ៦៣៨​ប្រកួត៕

ប្រភព៖ Premier League   អត្ថបទ៖ សេរី មង្គល