Nokia ចេក ឡើង​ដល់ 4G ​LTE អាច​លេង​ WhatApp និង Facebook ទូទាំង​ពិភពលោក

  • 2019-05-16 08:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

​Nokia 8110 ឬ​ហៅ​តាម​រូប​រាង​ភាសា​បែប​កំប្លែង​ថា “Nokia ចេក" ​ទើប​ត្រូវ​បាន​ក្រុមហ៊ុន​HMD Global ប្រកាស​ថា​ដំណើរការ​ប្រព័ន្ធ​អ៊ុនធើណិត 4G LTE ​និង​អាច​តំឡើង​កម្មវិធី​ដ៏​ពេញ​និយម​គឺ WhatApp និង Facebook បាន​ទូទាំង​ពិភពលោក។

ទូរសព្ទ​​ Nokia “ចេក" នេះ​ថ្ម​កាន់​បាន​ ២៥ ថ្ងៃ​ ​មាន​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Smart Feature, ប្រើ​បន្ទះ​ឈីប​ 205 Mobile Platform របស់​ Qualcomm, RAM ទំហំ​ ៥១២ MB និង អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ៤ GB។

អេក្រង់​ជា​ប្រភេទ​អេក្រង់​ធម្មតា​មាន​ទំហំ​ ២,៤ អ៊ីញ​ កម្រិត​ QVGA។ ​កាមេរ៉ា​ខាង​ក្រោយ​មាន​​ទំហំ​ ២ MP ​ថ្ម​កាន់​បាន​ ២៥ ​ថ្ងៃ​ ​និង​មាន​ហ្គេម​ពស់​ (Snake) ដែល​ជា​ហ្គេម​ល្បី​មួយ។ ​លើស​ពី​នេះ​​មាន​ប្រព័ន្ធ​ 4G/LTE និង​មាន​ជា​ប្រភេទ​ស៊ីម​ពីរ​ទៀត​ផង។

គួរ​ដឹង​ថា​ Nokia 8110 ស៊េរី​ថ្មី​បាន​ចាប់​ផ្ដើម​ចេញ​លក់​ដំបូង​នៅ​ប្រទេស​វៀតណាម និង សិង្ហបុរី​ ដោយ​មាន​តម្លៃ​លក់​ប្រមាណ​ ៨០ ដុល្លារ។ សម្រាប់លក់នៅខ្មែរគឺ ៦៩ ដុល្លារ៕

អត្ថបទទាក់ទង៖

ប្រភព៖ thestar   ប្រែ​សម្រួល៖ រក្សា