Pep ទាត់​ចោល​ពាក្យ​ដែល​ថា​ ខ្លួ​ន​លែង​លះជាមួយ​ Man City ហើយ​ទៅ​កាន់ Juve

  • 2019-05-17 13:20:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប​ Manchester City លោក Pep Guardiola បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​មុន​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ FA Cup ថា​ លោក​នៅ​តែ​បន្ត​ជាមួយ​ក្លឹប​ Manchester City ហើយ​មិន​ផ្លាស់​ទៅ​ដឹកនាំ​នៅ​ប្រទេស​អ៊ីតាលី​ទេ​។

លោក​បាន​លើកឡើង​ថា​៖ " តើ​ឲ្យ​ខ្ញុំ​ត្រូវ​និយាយ​ប៉ុន្មាន​ដង​ទៀត​? ខ្ញុំ​នឹង​មិន​ទៅ​ដឹកនាំ​ក្លឹប​ Juventus ទេ​ ខ្ញុំ​នឹង​មិន​ទៅ​នៅ​ប្រទេស​អ៊ីតាលី​ឡើយ​ " ។

លោក​បាន​បន្ត​ថា​៖ " ខ្ញុំ​សប្បាយចិត្ត​នៅ​ទីនេះ ហើយ​ខ្ញុំ​មិន​ទៅ​ទីណា​ផ្សេង​ទេ​។ រដូវ​កាល​ក្រោយ ខ្ញុំ​នឹង​នៅ​តែ​ជា​អ្នក​ចាត់ការ​ Man City ខ្ញុំ​បាន​និយាយ​ច្រើន​ដង​ហើយ " ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ក្នុង​ថ្ងៃ​នេះ​ដែរ​ ក្លឹប​ Juventus បាន​ប្រកាស​ចែកផ្លូវ​គ្នា​ជាមួយ​គ្រូ​បង្វឹក​របស់​ខ្លួន​លោក Massimiliano Allegri ខណៈ​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​និយាយ​ថា​ លោក Pep Guardiola មាន​ជាប់​ទាក់ទង​នឹង​ការងារ​ដឹកនាំ​ក្លឹប​នៅ​ក្លឹប​សេះបង្កង់​នេះ៕

អាន​បន្ត​៖

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី