លក់ជើងមាន់គេមើលងាយ ថាជាមុខរបរតូចតាច តែស្រីស្អាត ម៉ូលីកា ទើបទិញឡាន ៧ម៉ឺនដុល្លារក្ដៅៗ
- 2019-05-18 01:01:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លក់ជើងមាន់គេមើលងាយ ថាជាមុខរបរតូចតាច តែស្រីស្អាត ម៉ូលីកា ទើបទិញឡាន ៧ម៉ឺនដុល្លារក្ដៅៗ
ចន្លោះមិនឃើញ
អតីតតារាចម្រៀងផលិតកម្ម Rock គឺកញ្ញា ម៉ូលីកា ត្រូវបានគេដឹងថា នាងទើបទិញ រថយន្ដ Lexus RX 450h ពណ៌ស ដ៏ថ្មីសន្លាងមួយគ្រឿង ដែលមានតម្លៃ៧ម៉ឺនដុល្លារ ដែលនោះគឺជាផលកើតពីការឈឺចាប់នឹងការគេមើលងាយ។
រថយន្តស៊េរីទំនើបនោះ តារាចម្រៀងរូបនេះបញ្ជាក់ថា នាងទិញរថយន្តខាងលើនេះ ទុកជាកាដូសម្រាប់ខ្លួនឯង ក្រោយពីតស៊ូលំបាកលំបិនជាមួយមុខរបរមួយ ធ្វើជាអ្នកលក់ជើងមាន់តាមអនឡាញដែលត្រូវគេតិះដៀលថាជាមុខរបរតូចតាច គឺ មិនអាចមុជមិនជ្រៅទៅមិនឆ្ងាយ ប៉ុន្តែទីបំផុត នាងអាចធ្វើបាន។
ដោយសារតែបែបនេះហើយ ទើបបានបង្ហើរសារថ្លែងអំណរគុណដល់មនុស្សមួយចំនួន ដែលធ្លាប់ មើលងាយនាង ទើបធ្វើឲ្យនាងមានការរឹងមាំ រហូតធ្វើឲ្យជីវភាពបានប្រសើរឡើងជាងមុន។ ភ្ជាប់ជាមួយរូបរថយន្តប្រណិតទើបទិញថ្មី ម៉ូលីកា បានសរសេរសារថា ”ពេលខ្លះ ខ្ញុំសូមអរគុណអ្នកមើលងាយទាំងឡាយដែលបានផ្លាស់ប្ដូរជីវិតខ្ញុំឲ្យកាន់តែប្រសើរឡើង”។
អ្នកដែលគាំទ្រថៅកែស្រីស្អាតម៉ូលីកា មួយចំនួន បានសម្ដែងការអបអរសាទរចំពោះតារាចម្រៀងរូបនេះ តែខ្លះក៏ឆ្ងល់ថា ម៉ូលីកា បានលុយមកពីណា ព្រោះមុននេះ ទើបបើកហាងរក្សាសម្រស់ អស់លុយ១០ម៉ឺនដុល្លារសោះ ឥឡូវស្រាប់តែមានលុយទិញឡានថ្មី តម្លៃដល់ទៅ ៧ម៉ឺនដុល្លារថែមទៀត។
ជុំវិញបញ្ហានេះ ម៉ូលីកា បានឲ្យដឹងថា រថយន្ដដែលនាងទើបទិញនេះ គឺបានមកពីមុខរបរលក់ជើងមាន់តាមអនឡាននោះឯង បូកផ្សំនឹងប្រាក់ខ្លះទៀត បានពីមុខជំនួញលក់គ្រឿង Cosmetic ដែលទើបនឹងបើកដំណើរថ្មីៗ។ មុខរបរទាំងពីរមុខនេះ ម៉ូលីកា បញ្ជាក់ថា បានធ្វើឲ្យជីវភាពនាងល្អប្រសើរជាងពេលមុន រហូតនាងអាចទិញបានរថយន្ដដែលខ្លួនស្រលាញ់។
អតីតតារាចម្រៀងផលិតកម្ម Rock កញ្ញា ម៉ូលីកា បានផ្ដើមពីទុនត្រឹម៣០០ដុល្លារប៉ុណ្ណោះ ដោយរកស៊ីលក់ជ្រក់ជើងមាន់ តាម Online ជាមួយសង្សារតារាសម្ដែង លោក ឆានុន មុនពេលបានក្លាយទៅជាថៅកែហាង ម៉ូលីកា ខូស្មិកទិក ថែមទៀត និងចុងក្រោយ ទើបទិញរថយន្តប្រណិតខាងលើនេះគួរឲ្យភ្ញាក់ផ្អើល៕
អាន៖ ក្រឡេកមើល Fashion ស្អាតៗសម្រាប់មង្គលការពីតារាស្រីល្បីៗ
អាន៖ តារាល្បីៗគជើងគ្នា ចូលរួមមង្គលការ ឱក សុគន្ធកញ្ញា យប់មិញ