ប្រើ​អ៊ីនធឺណិត​​ក្រុម​ហ៊ុន​​ មើល​វីដេអូ​សិច​ ឬ​ដោនឡូត​ហ្គេម​ ​ប្រយ័ត្ន​ស៊យ​ធំ​

  • 2019-05-19 05:25:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 42

ចន្លោះមិនឃើញ

ការ​មើល​វីដេអូ​សិច​​អនឡាញ​នៅ​ផ្ទះ​ អាច​ថា​ជា​រឿង​មួយ​ ដែល​មនុស្ស​ប្រុស​មួយ​ចំនួន​​ចូលចិត្ត​ធ្វើ​។ ប៉ុន្តែ​ប្រសិន​បើ​​អ្នក​ហ៊ាន​ភ្លេច​​ខ្លួន​​ទៅ​​ប្រើ​​​អ៊ីនធឺណិត ​និង​កុំព្យូទ័រ​របស់​ក្រុមហ៊ុន​ ដែល​អ្នក​កំពុង​បម្រើ​ការ​ងារ​ មក​ដោនឡូត​ហ្គេម​​ទុក​លេង​នៅផ្ទះ​ បើក​មើលវិបសាយ​ផ្ដេសផ្ដាស ជា​ពិសេស​បើក​​​​មើល​វីដេអូ​សិច នោះ​អ្នក​​ដូចជា​យក​ក​ទៅ​ល​អន្ទាក់​អញ្ចឹង ព្រោះ​ថា​រាល់​ក្រុមហ៊ុន​ទាំង​អស់​ តែង​តែ​មាន​អ្នក​ IT ជំនាញ រង់​ចាំ​ឃ្លាំ​មើល​រាល់​​ការ​ប្រើ​ប្រាស់​​អ៊ីនធឺណិត​​ពី​សំណាក់​បុគ្គលិក​ទាំង​អស់។

នៅ​ពេល​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​និង​កុំព្យូទ័រ​របស់​ក្រុមហ៊ុន​ធ្វើ​រឿង​ផ្ដេសផ្ដាស​បែប​នេះ​ អ្នក​អាច​នឹង​ប្រឈម​នឹង​ការ​ដេញ​ចេញ​ ឬ​បើ​មិន​ដូច្នោះ​ ក៏​​ត្រូវ​គេ​វាយ​តម្លៃ​ថា អ្នក​ជា​បុគ្គលិក​មាន​​​មារយាទ​​មិន​ល្អ​ក៏​ថា​បាន។

o-WATCHING-PORN-570

រាល់​បណ្ដាញ Network ទាំង​អស់​នៅ​ក្នុង​កុំព្យូទ័រ​បុគ្គលិក​របស់​ក្រុមហ៊ុន​នីមួយៗ​ តែង​តែ​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​កុំព្យូទ័រ​មេ​មួយ ដើម្បី​ត្រួត​ពិនិត្យ​ពី​ស្ថានការណ៍​កុំព្យូទ័រ​ទាំង​នោះ​ ទៅ​តាម​បែប​បទ​ផ្សេងៗ​ ដែល​ក្រុមហ៊ុន​ត្រូវ​ការ។ គ្រប់​កុំព្យូទ័រ​ទាំង​អស់​របស់​ក្រុមហ៊ុន​​ សុទ្ធ​តែ​ភ្ជាប់ IP Address ដែល​ងាយ​ស្រួល​សម្រាប់​អ្នក​ IT ក្នុង​ការ​ត្រួត​ពិនិត្យ LANs, WANs, Servers, Websites, Appliances ឬ URLs ជា​ដើម ពី​កុំព្យូទ័រ​មេ។ ដូច្នេះ​បើ​អ្នក​ IT ចង់​ដឹង​ថា​កុំព្យូទ័រ​របស់​បុគ្គលិក​ណា​ម្នាក់​បាន​ធ្វើ​អ្វី​ខ្លះ ពួក​គេ​គ្រាន់​តែ​មើល​ IP Address របស់​កុំព្យូទ័រ​​​នោះ គឺ​អាច​ដឹង​ជា​មិន​ខាន​។ ​

អ្នក​ជំនាញ IT របស់​ក្រុមហ៊ុន​នីមួយៗ អាច​មាន​វិធី​ជាច្រើន​ ក្នុង​ការ​តាមដាន​រាល់​សកម្មភាព​ផ្សេងៗ របស់​បុគ្គលិក តាម​រយៈ​ការ​​ប្រើប្រាស់​បណ្ដាញ​អ៊ីនធឺណិត​នៅ​លើ​កុំព្យូទ័រ​របស់​ក្រុមហ៊ុន។ ខាង​ក្រោម​ជា​វិធី​ខ្លះ​ៗ ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​ក្រុមហ៊ុន​មួយ​ចំនួន ក្នុង​ការ​តាម​ដាន​សកម្មភាព​ប្រើ​ប្រាស់​អ៊ីនធឺណិត​របស់​បុគ្គលិក​​៖

  • ត្រួត​ពិនិត្យ​តាម History នៅ​លើ​ Browser (Firefox, Chrome,...)

IP Address នៅ​លើ​កុំព្យូទ័រ​របស់​ក្រុមហ៊ុន​ ដែល​អ្នក​កំពុង​ប្រើ​ នឹង​ប្រាប់​​​អ្នក​ IT ថា ​អ្នក​បាន​ធ្វើ​ប្រើ​កុំព្យូទ័រ​ក្រុមហ៊ុន​ធ្វើ​អ្វី​ខ្លះ​លើ​អ៊ីនធឺណិត។ ​ក្រោយ​ពេល​អ្នក​បាន​ចូល​ទៅ​មើល​វិបសាយ​ណាមួយ ជាពិសេស​វិបសាយ​សិច​នៅ​លើ​ Browser ណាមួយ វា​តែង​តែ​បន្សល់ History។ ដូច្នេះ​នៅ​ពេល​អ្នក​ IT ចូល​មើល History ទាំង​នោះ​ក្នុង​កុំព្យូទ័រ​របស់​អ្នក (មើល​ពី​កុំព្យូទ័រ​មេ) គេ​ប្រាកដ​ជា​ដឹង​ថា​អ្នក​បាន​បើក​មើល​អ្វី​ផ្តេសផ្តាស​ទាំង​នោះ​មិន​ខាន​។

  • ប្រើ​ប្រាស់ Software សម្រាប់​ការ​តាម​ដាន

មាន​ Software ជា​ច្រើន​ (ដូចជា Keyloggers, PRTG និង Screen Capture Tools ជា​ដើម) ដែល​អ្នក​​ IT នៅ​ក្នុង​ក្រុមហ៊ុន​ប្រើ​ ដើម្បី​តាមដាន​រាល់​សកម្មភាព​ ​ប្រើ​ប្រាស់​អ៊ីនធឺណិត​ ពី​សំណាក់​​​បុគ្គលិក។ Software ទាំង​នេះ​អាច​​កត់ត្រា (Record) ព័ត៌មាន​ផ្សេងៗ ដែល​បុគ្គលិក​បាន​មើល​​នៅ​លើ​កុំព្យូទ័រ​។ ឧទាហរណ៍ កម្មវិធី Keyloggers អាច​កត់​ត្រា IM (Instant Messages), Emails និង​ព័ត៌មាន​ផ្សេង​ៗ ដែល​អ្នក​បាន​វាយ​លើ​កុំព្យូទ័រ ​ដោយ​ប្រើ​​ប្រាស់​ Keyboard។

និយាយ​រួម​អ្វី​ក៏​ដោយ​ ដែល​អ្នក​បាន​ធ្វើ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​ក្រុមហ៊ុន គឺ​ត្រូវ​បាន​ឃ្លាំ​មើល​ជានិច្ច ហើយ​អ្វី​ដែល​អ្នក​រឹត​តែ​មិន​ត្រូវ​ធ្វើ​នោះ ​គឺ​ការ​បើក​មើល​វីដេអូ​សិច​ និង​ដោនឡូត​កម្មវិធី​ ហ្គេម ​ឬ​វីដេអូ​ធំៗ​សម្រាប់​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​​ឱ្យ​សោះ ដើម្បី​កុំ​ឱ្យ​មាន​បញ្ហា​ណាមួយ​កើត​ឡើង​ដល់​ខ្លួន។ ដូច្នេះ អ្នក​គួរ​តែ​​ប្រើ​អ៊ីនធឺណិត​និង​កុំព្យូទ័រ​របស់​ក្រុមហ៊ុន ធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍​​ដល់​ក្រុមហ៊ុន​ ទើប​ជា​ការ​ល្អ៕

ប្រភព៖ ​​​​​​​​​​​​paesslertechrepublic

ប្រែ​សម្រួល៖ ប៉ែត ផាន់និត