កម្ពុជា​នឹង​មាន​ឧទ្យាន​ថាមពល​ពន្លឺព្រះអាទិត្យ​កម្លាំង​១០០​ម៉េហ្គាវ៉ាត់​នៅ​ពេល​ខាង​មុខនេះ​

  • 2019-05-25 01:47:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ហៅ​កាត់​ថា​ ADB​ បាន​អនុម័ត​ឥណទាន​សម្បទានជាង​ប្រាំពីរលាន​ដុល្លារ​ជួយ​ដល់ការ​អភិវឌ្ឍវិស័យ​ថាម​ពលពន្លឺ​ព្រះ​អាទិត្យ​នៅ​កម្ពុជា​ ដោយថា​គម្រោងនេះនឹងធ្វើពិពិធកម្ម​ថាមពល និងពង្រីកការ​ប្រ​កួត​ប្រ​ជែង​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា។

(រូបតំណាង)

ក្នុង​សេចក្ដី​ប្រ​ការ​ព័ត៌មាន​មួយ​ចេញ​ផ្សាយ​កាលពី​ម្សិល​មិញ​ADB បាន​សរសេរ​ខ្លួន​បាន​អនុម័ត​ឥណទាន​សម្បទាន​ចំនួន​៧,៦៤​លាន​ដុល្លារ​សម្រាប់​ជួយ​បង្កើតឧទ្យាន​ថាមពលពន្លឺ​ព្រះ​អាទិត្យ​កម្លាំង​១០០​មេហ្គាវ៉ាត់​នៅខេត្តកំពង់​ឆ្នាំង។

ប្រ​ភព​ដដែល​​សរសេរទៀតថាទោះ​បីជា​សព្វ​ថ្ងៃមាន​ការ​អភិវឌ្ឍ​វិស័យ​អគ្គិសនី​​គួរ​ឲ្យ​កត់​សម្គាល់​ក៏​ដោយ​ក៏​ប្រ​ជា​ពល​រដ្ឋ​ប្រ​ហែល​ប្រាំលាន​នាក់​នៅ​ខ្វះ​លទ្ធ​ភាព​ទទួលបាន​អគ្គិសនី​ប្រើប្រាស់។ បើតាម​ABD កម្ពុជា​ក្នុង​ឆ្នាំ២០១៨​ផលិត​អគ្គិសនី​បាន​ចំនួន​២១៧៥​មេហ្គវ៉ាត់ ដែល​៦២​​ភាគរយ​បានពី​វា​រីអគ្គិសនី និង​៣៦​បានពី​ឥន្ធនៈហ្វូស៊ីល​ ខណៈ​ថាមពល​អគ្គិសនី​បានពី​ពន្លឺព្រះអាទិត្យ​ទើប​មាន​ចំនួន​១០​មេហ្គាវ៉ាត់​តែ​ប៉ុណ្ណោះ។

បច្ចុប្បន្ន​ADB និង​EDC កំពុង​ពិភាក្សា​ឲ្យ​​មាន​ការ​ដាក់ដេញ​ថ្លៃ​លើ​គម្រោង​មួយ​នេះ៕

អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម