Everton ផ្ដាំ​ទៅ PSG និង Atletico បើ​ចង់​បាន Richarlison ត្រូវ​ហ៊ាន​ឲ្យ​១០០​លាន​ផោន

  • 2019-05-25 02:48:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Richarlison មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​ក្លឹប Everton ឡើយ ប្រសិន​បើ​មិន​បាន​តម្លៃ​ខ្លួន​តិច​ជាង​១០០​លាន​ផោន។

កីឡាករ​សញ្ជាតិ​ប្រេស៊ីល​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ក្នុង​រដូវ​កាល​ដំបូង​នៅ​ឯក​កីឡដ្ឋានGoodison Park បន្ទាប់​ផ្លាស់​ពី​ក្លឹប Watford ក្នុង​តម្លៃ​៤០​លាន​ផោន។ ១៤​គ្រាប់​គេ​ ក្នុង​ការ​លេង​៣៨​ប្រកួត​គិត​គ្រប់​កម្មវិធី គ្រប់គ្រាន់​ឲ្យ​ជម្រើស​ជាតិ​ប្រេស៊ីល​កោះហៅ​ឲ្យ​ចូល​លេង​ពាន Copa America រដូវ​ក្ដៅ​នេះ។

មើល​ឃើញ​លេង​ឡើង​ជើង​បែប​នេះ Paris Saint-Germain និង Atletico Madrid ក្លឹប​ទាំង​ពីរ​កំពុង​ចាប់​អារម្មណ៍​លើ​ខ្សែ​ប្រយុទ្ធ​ខាង​លើ ប៉ុន្តែ​ Everton ទាមទារ​ចង់​បាន​តម្លៃ​ខ្ពស់​បន្តិច​ទើប​យក​កីឡាករ​ពួក​គេ​ទៅ​បាន។ យ៉ាងណាក្ដី កីឡាករ​វ័យ​២២​ឆ្នាំ​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​​​នៅ​អង់គ្លេស​ចាប់​តាំង​ផ្ទេរ​ពី​ក្លឹប Fluminense  ​កាល​ពី​ឆ្នាំ​២០១៧ ហើយ​គេ​ក៏​មិន​ទាន់​មាន​ចេតនា​ចង់​ទៅ​លេង​ប្រទេស​ក្រៅ​ទៀត​ដែរ។

នេះ​អាច​ក្លាយ​ជា​ឱកាស​ល្អ​សម្រាប់​ក្លឹប Manchester United របស់​លោក Ole Gunnar Solskjaer ដែល​មាន​បំណង​ចង់​បាន Richarlison ដូច​គ្នា៕

​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ