ធ្វើ​បាន​ល្អ​ណាស់!​ ក្រុម​បាល់ទះ​វិសាខា​ខ្មែរ​ ឈ្នះ​ U-23​ របស់​ថៃ​ ម្សិលមិញ​

  • 2019-05-25 07:36:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

ក្រុម​បាល់ទះ​របស់​កម្ពុជា​ វិសាខា​ បាន​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​ U-23​ ម្ចាស់​ផ្ទះ​ថៃ​ ដោយ​លទ្ធផល​ 3-2​ នា​ជំនួប​មិត្តភាព​អន្តរជាតិ​ផ្លាស់ប្ដូរ​បទ​ពិសោធ​ល្ងាច​ម្សិលមិញ​នេះ។​

រូបភាព​ម្សិលមិញ(សាន សុក្រិត)

គ្រូ​បង្វឹក​របស់​វិសាខា​ បាន​ឲ្យ​ដឹង​ថា​ កូន​ក្រុម​របស់​លោក​ធ្វើ​បាន​ល្អ​ម្សិលមិញ​នេះ​ ដោយ​យក​ឈ្នះ​ក្រុម​ម្ចាស់​ថៃ​ ៣-២​(១៩-២៥​ ២៥-២០​ ២៥-២០​ ២១-២៥​ ១៥-១១)។​ គ្រូ​ប្រចាំ​ក្លឹប​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ នៅ​សិត​ទី១​ចាញ់​ខាង​ថៃ​នេះ​ ដោយ​សារ​កីឡាករ​ភាគ​ច្រើន​ជា​យុវជន​ក្មេងៗ​ មិន​សូវ​មាន​បទ​ពិសោធ​លើក​ឆាក​អន្តរជាតិ​ ឬ​ការ​ប្រកួត​ធំៗ​បែបនេះ​ ដូច្នេះហើយ​ភ័យ​ច្រើន ហើយ​គ្រប់គ្រង​អារម្មណ៍​មិន​បាន​ល្អ។​ បន្ទាប់​ពី​បាន​ការ​ណែនាំ​ ឲ្យ​ខំប្រឹង​ប្រែង​ និង​ប្រមូល​អារម្មណ៍​លេង​ឡើង​វិញ​ ពួកគេ​ក៏​ធ្វើ​បាន​ល្អ​រហូត​ឈ្នះ​សិត​ទី២-៣​ ចូល​ដល់​សិត​ទី៤​ លោក​រួម​ទាំង​គ្រូ​ចិន​ដក​កម្លាំង​សំខាន់​ចំនួនឲ្យ​សម្រាក​ ដើម្បី​ទុក​កម្លាំង​វ៉ៃ​យក​ឈ្នះ​នៅ​សិត​ទី៥​តែ​ម្ដង។​

សួន ចាន់ដារ៉ូ ប្រធានក្រុម

អតីត​អ្នក​ជំនាញ​ខាង​លើក​បាល់​ខាង​លើ​នេះ​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា​ សម្រាប់​ជ័យជម្នះ​ក៏​ដូច​ជា​ការ​ប្រកួត​ផ្លាស់ប្ដូរ​បទ​ពិសោធ​ដ៏​ល្អ​នេះ​ លោក​ភ្លេច​អរគុណ​ដល់​ប្រធាន​ក្លឹប​ឯកឧត្ដម​ ស​ សុខា​ និង​លោកជំទាវ​ ដែល​តែងតែ​ជួយ​ឧបត្ថម្ភ​ និង​យក​ចិត្ត​ទុកដាក់​សួរសុខទុក្ខ​ ជំរុញ​លើក​ទឹក​ចិត្ត​កីឡាករ​ឲ្យ​ខំប្រឹង​ប្រែង។​ ក្រៅ​ពី​នេះ​ទៀត​នោះ​ ក៏​អរគុណ​ដល់​សមាគម​ចិន​ នៅ​ខេត្ត​ពូចៀន​ ដែល​បាន​ជួយ​ផ្ដល់​ជា​ថវិកា​សម្រាប់​ចំណាយ​លើ​ការ​ចេញ​មក​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​ថៃ​លើក​នេះ​ផង​ដែរ។​

រូបភាព​របស់វិសាខា

រំលឹក​ដែរ​ថា​ ក្រុម​បាល់ទះ​វិសាខា​ របស់​កម្ពុជា​ប្រកួត​មិត្តភាព​អន្តរជាតិ​ផ្លាស់ប្ដូរ​បទ​ពិសោធ​នៅ​ប្រទេស​ថៃ​ប៉ុន្មាន​ថ្ងៃ​នេះ​ គឺ​ចប់​៣ប្រកួត​មក​ហើយ​ លើក​ទី១​ឈ្នះ​វិសាខា​ថៃ​ ៣-០​ លើក​ទី២​ ចាញ់​ជម្រើស​រើស​ជាតិ​ឈុត​ធំ​ថៃ​ ៣-២​ និង​លើក​ទី៣​ម្សិលមិញ​នេះ​ឈ្នះ​ U-23​ថៃ ៣-២​ ផង​ដែរ៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​