Apple ប្រឈម​ខាតបង់​វាល់​លាន ប្រសិន​រដ្ឋាភិបាល​ចិន​បក​មក​សងសឹកអាមេរិក

  • 2019-05-26 06:30:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 36

ចន្លោះមិនឃើញ

ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​យក្ស Apple អាច​នឹង​ត្រូវ​ធ្លាក់​ចុះ​ជិត ៣០ ភាគរយ ប្រសិន​ណា​រដ្ឋាភិបាល​ចិន​សម្រេច​លើ​ការ​ហាមប្រាម​មិន​ឲ្យ​ចែកចាយ​ផលិផល​របស់​ក្រុមហ៊ុន​អាមេរិក​មួយ​នេះ​ក្នុង​ប្រទេស​របស់​ខ្លួន​នៅ​ពេល​ខាង​មុខ។ នេះ​បើ​យោង​តាម​ការ​ព្យាករណ៍​ពី​ក្រុម​ការងារ​ជំនាញ Goldman Sachs

អ្នក​វិភាគ​លោក Rod Hall បាន​កត់​សម្គាល់​ឃើញ​ថា​ទីផ្សារ​ចិន​ជួយ​នាំ​ប្រាក់​ចំណូល​ប្រមាណ ១៧ ភាគរយ​ឲ្យ Apple ប៉ុន្តែ​ក្នុង​នោះ​ប្រាក់​ចំណេញ​មាន​ដល់ ២៩ ភាគរយ ក៏​ដោយ​សារ​កត្តា​តម្លៃ​នៃ​ផលិតផល។ តាម​ការ​ព្យាករណ៍​ប្រសិន​មាន​រឿងសោះកក្រោះ​ដូច​រំពឹង​ទុក​ពិត​មែន នោះ​ប្រាក់​ចំណូល​សុទ្ធ​ប្រមាណ ១៥ ពាន់​លាន​ដុល្លារ​ ប្រចាំ​ឆ្នាំ​នឹង​ត្រូវ​កាត់​បន្ថយ។

Hall បាន​បញ្ជាក់​ថា៖ "វិនិយោគិន​បាន​សួរនាំ​យើង​អំពី​ផល​ប៉ះពាល់​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់ Apple ប្រសិន​ចិន​ហាមប្រាម​ផលិផល​របស់​ពួក​គេ បន្ទាប់​ពី​អាមេរិក​ប្រកាស​ពី​ការ​ហាមឃាត់​ក្រុមហ៊ុន Huawei កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន"។

លោក​បន្ត៖ "ប្រសិន​មាន​ការ​ដាក់​កំហិត​ក្នុង​កម្រិត​ណា​មួយ​ពី​រដ្ឋាភិបាល​ចិន នោះ​យើង​មិន​ជឿ​ថា Apple អាច​ផ្លាស់ប្តូរ​បរិមាណ​នៃ​ការ​ផលិត​ iPhone ក្រៅ​ទឹកដី​ចិន​បាន​រហ័ស​ក្នុង​រយៈ​ពេល​ខ្លី​នោះ​ទេ ​បើ​ទោះបី​ជា​សកម្មភាព​នេះ​អាច​ផ្តល់​សញ្ញាអ​វិជ្ជមាន​ដល់​ប្រព័ន្ធ​អេកូ​បច្ចេកវិទ្យា​និង​ការ​កាត់​បន្ថយ​ការងារ​ក្នុង​ស្រុក​របស់​ប្រទេស​ចិន​ក៏​ដោយ"។

រំឭក​ដែរ​ថា​ក្រុមហ៊ុន Apple នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ផ្តើម​មាន​ការ​ធ្លាក់​ចុះ ពោល​គឺ​មិន​ទទួល​បាន​ជោគជ័យ​ធំធេង​ដូច​អតីតកាល​នោះ​ឡើយ បន្ទាប់​ពី​ក្រុមហ៊ុន​យក្ស Huawei បាន​សម្ញែង​ពី​ភាព​រឹងមាំ​របស់​ខ្លួន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ iclarified   ប្រែ​សម្រួល៖ កៅ រក្សា