Samsung សហការជាមួយដៃគូជំនិត Apple ប៉ះប៉ូវចិត្តម្ចាស់ Galaxy S10/S10E
- 2019-05-28 01:30:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Samsung សហការជាមួយដៃគូជំនិត Apple ប៉ះប៉ូវចិត្តម្ចាស់ Galaxy S10/S10E
ចន្លោះមិនឃើញ
ដោយបំបាត់នូវរចនាបថស្នាមឆក ក្រុមហ៊ុន Samsung បានវិវត្តច្នៃ Sensor ផ្នែកកាមេរ៉ាមុខទម្លុះចូលទៅក្នុងអេក្រង់នៅលើត្រកូលគ្រួសារ Galaxy S10។ ជាការពិតដែលអ្នកប្រើប្រាស់មួយចំនួនហាក់អន់ចិត្តនឹងផ្នែកខ្មៅដែលនៅសេសសល់មួយនេះ រហូតមានអ្នកខ្លះក៏ច្នៃបង្កើតនូវ Wallpaper ដោយខ្លួនឯង ដើម្បីលុបបំបាត់។
មិនយូរប៉ុន្មានក្រុមហ៊ុនយក្សកូរ៉េខាងត្បូង Samsung ក៏ផ្តើមសហការជាមួយក្រុមហ៊ុន Disney ដើម្បីចេញផ្សាយនូវបណ្តុំ Wallpaper ប្លែកៗជាច្រើនសន្លឹក ដើម្បីមកប៉ះប៉ូវចិត្តម្ចាស់ស្មាតហ្វូន Galaxy S សេរ៊ីឆ្នាំ ២០១៩។
ក្នុងនោះមានបណ្តុំការរចនានូវរូបភាពនៃតួអង្គល្បីមួយចំនួនដូចជា Frozen, Zootopia និង The Incrediebles ជាដើម។ ជាធម្មតាផ្ទាំង Theme ផ្លូវការរបស់ Samsung អ្នកប្រើប្រាស់អាចសាកល្បងត្រឹមរយៈពេល ១៤ ថ្ងៃ មុនលោតចូល Theme ធម្មតាវិញ ពោលគឺទាមទារឲ្យអ្នកចំណាយលុយដើម្បីទិញ ប៉ុន្តែសម្រាប់ការច្នៃប្រឌិតថ្មីរបស់ Disney គឺនឹងចែកជូនឥតគិតថ្លៃដល់ម្ចាស់ស្មាតហ្វូន Galaxy S10/S10 E (S10 Plus មិនទាន់មានការបញ្ជាក់លម្អិតនោះឡើយ)។
គួររំឮកថា Disney គឺជាដៃគូសហការដ៏ធំមួយជាមួយនឹងក្រុមហ៊ុនយក្សអាមេរិក Apple ដោយកន្លងទៅក្រុមហ៊ុនរបស់លោក Tim Cook ក៏បានផ្តល់នូវសេវាកម្មនិងដាក់លក់ផលិតផលមួយចំនួនចេញរបស់ក្រុមហ៊ុនល្បីឈ្មោះមួយនេះផងដែរ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ:
F11 Pro Waterfall Gray របស់ OPPO រាងឡើងស្ល៊ីម តម្លៃវិញអស់ទាស់តែម្តង!
Honda Scoopy i ស៊េរី ២០២០ រចនាម៉ូដពិសេសសម្រាប់តែកម្ពុជាមួយប៉ុណ្ណោះ