ហេតុផល​សម្ងាត់​ពី​ក្រោយ​នៃ​កីឡាករ Aston Villa ម្នាក់​ពាក់​ស្បែកជើង​​រហែក​ចូល​លេង

  • 2019-05-28 07:38:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ Jack Grealish បាន​ទម្លាយ​​ថា ស្បែក​ជើង​​​រហែក​ដែល​គេ​ពាក់​ជួយ Aston Villa ត្រលប់​មក​កាន់ Premier League ជា​​ស្បែក​ជើង​សំណាង​របស់​គេ។

ប្រធាន​ក្រុម​របស់ Villa វ័យ​២៣​ឆ្នាំ​រូប​នេះ​បាន​ដឹក​នាំ​ក្រុម​យក​ឈ្នះ Derby ជាមួយ​ស្បែកជើង​សឹក​ស្បែង​របស់​ខ្លួន។ ស្បែក​ជើង​របស់​គេ​ម៉ាក Nikes - Hypervenom Phantom IIIs ថ្មី​មាន​តម្លៃ​២៤០​ផោន ប៉ុន្តែ​ពេល​នេះ​​ស្បែក​ជើង​ខាង​ឆ្វេង​​មាន​សភាព​ចាស់​រហែក​ស្បែក​​ឃើញ​ម្រាម​ជើង​ម្ចាស់​ទៅ​​ហើយ។

ក្រោយ​បញ្ចប់​ការ​ប្រកួត Grealish បាន​ពន្យល់​រឿង​ពិសេស​នៅ​ពី​ក្រោយ​នៃ​ស្បែក​ជើង​នោះ​ទៅ​ Sky Sports ថា៖”ពេល​ដែល​ខ្ញុំ​ត្រលប់​ជា​ពី​របួស​វិញ វា​ជា​ស្បែកជើង​ថ្មី​របស់​ខ្ញុំ​ ហើយ​ពេល​ពាក់​វា​ខ្ញុំ​រក​បាន​​គ្រាប់​និង​ Assist ច្រើន។ ខ្ញុំ​គិត​ថា នេះ​គឺ​ជា​ស្បែក​ជើង​សំណាង​របស់​ខ្ញុំ ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​ទុក​វា”៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម