​Samsung មិន​ឲ្យ​​អ្នកទិញ​ Galaxy Note 10 ​ព្រួយ​ចិត្ត​រឿង​ឆ្នាំង​សាក​ថ្ម

  • 2019-05-29 04:01:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ក្រុមហ៊ុន Samsung Electronics បាន​​ប្រកាស​ចេញ​ដំណឹង​ផ្លូវការមួយគឺ ​Samsung បាន​ផលិតឆ្នាំង​សាក​ថ្ម​​ល្បឿន​លឿន​​ដែល​មាន​បង្កប់បន្ទះឈីប ២ ប្រភេទគឺ PDSE8A និង PDMM101 ផ្តល់កម្លាំង​បញ្ជូន​ដល់​ទៅ ១០០ វ៉ាត់ ​ដែល​មាន​សមត្ថភាព​សាក​ថ្ម​ទំហំ ៤០០០ មីលីអំពែម៉ោង ​ឬ​តូច​ជាង​នេះប្រមាណ​ពី ០% ទៅ ៥០% ​ក្នុង​រយៈពេល​ជាង ៧ នាទី​ប៉ុណ្ណោះ​និង​ពី ០% ​ទៅ ១០០% ​ប្រើ​ពេល ១៧ នាទី​ប៉ុណ្ណោះ។

ឆ្នាំង​សាក​ថ្ម​​ល្បឿន​លឿន​​ដែល​មាន​កម្លាំង​បញ្ជូន​ដល់​ទៅ ១០០ វ៉ាត់

​ដំណឹង​ដ៏​ភ្ញាក់​ផ្អើល​ពី​ឆ្នាំង​​សាក​ថ្ម​​ល្បឿន​លឿន​នេះ​ ត្រូវ​​បាន​គេ​ដឹង​ថា Samsung អាច​នឹង​ភ្ជាប់​វាក្នុង​ប្រអប់​មក​ជាមួយ Galaxy Note 10 ថែម​ទៀត​ផង​។ ​

បច្ចេកវិទ្យា​សាក​ភ្លើង​លឿន​នេះ ការពិត​ទៅ​មាន​ក្រុមហ៊ុន​​បច្ចេកវិទ្យា​ចិន​ជា​ច្រើន​កំពុង​អភិវឌ្ឍន៍​តួ​យ៉ាង OPPO, Huawei និង Xiaomi ជាពិសេស​គឺ​ឆ្នាំង​សាក​ដែល​មាន​កម្លាំង​ខ្លាំង​ដល់​ទៅ 100W ​នេះ​ត្រូវ​បាន Xiaomi បង្ហើប​មុន Samsung មក​ម្ល៉េះ​តាំង​ពី​ដើម​ឆ្នាំ ២០១៩ ឲ្យឈ្មោះថា "Super Charge Turbo." បាន​ប្រកាសផ្លូវការរួចហើយ។

រូបភាពដែលអាចជា Galaxy Note 10

​បច្ចុប្បន្ន ​Samsung មាន​បច្ចេកវិទ្យា​សាក​ថ្ម​លឿន​ច្រើន​ជាង ៣ ​ប្រភេទ​គឺ កម្លាំង ១៥ វ៉ាត់​បំពាក់​លើ​ស៊េរី​ស្រឡាយ Galaxy S ​ចំណែក​កម្លាំង ២៥ វ៉ាត់​បំពាក់​លើ​ស្រឡាយ Galaxy A និង Galaxy S10 5G។

​ចំពោះ​ដំណឹង​ប្រកាស​ចេញ​ Galaxy Note 10 ​អាច​នឹង​ធ្វើ​ឡើង​នៅ​អំឡុង​ខែ​សីហា ​ដោយ​មាន​ការ​បំពាក់​នូវ​បន្ទះ​ឈីប​ជំនាន់​ក្រោយ​ផ្សេង​ទៀត Exynos 9825 ឈរ​លើ​ឈីប Exynos 9820 កំពុង​មាន​ប្រើ​ក្នុង Galaxy S10។ ការ​ចេញ​លក់​ផ្លូវការ​ក៏​ទំនង​ជា​ធ្វើ​ក្រោយ​ការ​ប្រកាស​រយៈ​ពេល​ជាង​មួយ​ខែ ពោល​គឺ​អាច​ឈាន​ដល់​ដើម​ខែ​កញ្ញា៕

អត្ថបទទាក់ទង៖

ប្រភព៖ PhoneArena | Samsung   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម