​កំពូល​តួឯក​ ​Zoom​ ​60 ដង​ ​នឹង​មក​កម្ពុជា​នៅ​ថ្ងៃនេះ​ហើយ​

  • 2019-06-04 03:32:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅទីបំផុត​តួឯក​ខាង​ ​Zoom​ ​កប់​ពពក​ ​ដែល​មានឈ្មោះ​ថា​ ​60X​ ​Digital​ ​Zoom​ ​របស់​ ​OPPO​ ​Reno​ ​10X​ ​បាន​ប្រកាស​បង្ហាញខ្លួន​ហើយ​ ​តាមរយៈ​ ​Page​ ​ផ្លូវការ​របស់​ក្រុមហ៊ុន​ ​OPPO​ ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​កាលពី​ព្រឹកមិញ​នេះ​ ​ដោយ​ ​Page​ ​នេះ​បាន​បង្ហោះ​រូបភាព៣សន្លឹក​ជាប់គ្នា​ ​រយៈពេល​បី​ថ្ងៃ​ដោយ​ការរាប់​ថយក្រោយ​(​Count​ ​Down​)​ របស់​ខ្លួន​ឈាន​ទៅ​រក​ថ្ងៃ​សម្ពោធ​ជា​ផ្លូវការ​ ​ឬ​ ​Launching​ ​Event​ ​នៅ​ថ្ងៃទី០៤​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​នេះ​​នៅ​សណ្ឋាគារ​លំដាប់​ខ្ពស់​ ​Sofitel​ ​Phnom​ ​Penh​ ​ផង​ដែរ​។​

​កន្លងមក​មាន​ ​Fan​ ​ជាច្រើន​បាន​សួរ​សំណួរ​ថា​ពេលណា​ ​OPPO​ ​Reno​ ​10X​ ​Hybrid​ ​Zoom​ ​ដែល​ជា​ស្មា​ត​ហ្វូ​ន​លំដាប់​កប់​ស៊េរី​នេះ​ ​នឹង​មក​បង្ហាញខ្លួន​នៅ​ប្រទេស​កម្ពុជា​ ​ហើយ​ពួកគេ​តែងតែ​ចង់​ដឹងពី​តម្លៃ​លក់​ចេញ​នៃ​ម៉ូ​ឌែ​លនេះ​ផង​ដែរ​។ ​នរណា​មិន​ល្បី​ ​និង​​នណា​មិន​ស្រលាញ់​ ​OPPO​ ​Reno​ ​10X​ ​Hybrid​ ​Zoom​ ​បើ​សមត្ថភាព​របស់​វា​ខ្លាំង​ប៉ុណ្ណឹង​ទៅ​ហើយ​នោះ​។​

​អី​ញ្ចឹង​តើ​បាន​ជា​ ​មួយ​រយៈ​ចុងក្រោយ​នេះ​ក្រុមហ៊ុន​ ​OPPO​ ​បាន​បង្ហាញ​វីដេអូ​ ​និង​ ​រូបភាព​ជាច្រើន​ដែល​បង្ហាញ​ពី​សមត្ថភាព​របស់​ ​OPPO​ ​Series​ ​ជាពិសេស​គឺ​បច្ចេកវិទ្យា​ ​60X​ ​Digital​ ​Zoom​ ​របស់​ ​OPPO​ ​Reno​ ​10X​ ​Hybrid​ ​Zoom​ ​មិនមែន​ជា​រឿង​ធម្មតា​ទេ​ណា​បងប្អូន​ ​វា​អាច​ ​Zoom​ ​យក​អាគារ​វឌ្ឍនៈ​​ដែល​ខ្ពស់កប់ពពក​ឡើង​ច្បាស់​តែម្តង​!​

​បើ​យោង​តាម​ព័ត៌មាន​បែកធ្លាយ​បរទេស​កន្លងមក​ថា​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន​ ​OPPO​ ​នេះ​អាច​មាន​ពីរ​ ​ទៅ​បី​ ​ប្រភេទ​ឯណោះ​ ​គ្រាន់​តែ​ម៉ូ​ឌែល​ដែល​ត្រូវ​បំពាក់​បច្ចេកវិទ្យា​ ​60X​ ​Digital​ ​Zoom​ ​នោះ​មានតែ​ក្នុង​ម៉ូ​ឌែល​ ​OPPO​ ​Reno​ ​10X​ ​Hybrid​ ​Zoom​ ​ប៉ុណ្ណោះ​។​

​លើស​ពីនេះ​ទៅទៀត​លក្ខណៈ​ពិសេស​របស់​ស្មា​ត​ហ្វូ​ន​ ​OPPO​ ​Reno​ ​10X​ ​Hybrid​ ​Zoom​ ​មាន​ ​Len​ ​កាមេរ៉ា​ ​3​ ​គ្រាប់​នៅ​ផ្នែក​ខាងក្រោយ​ ​ដូចជា​ ​Len​ ​លើ​កាមេរ៉ា​ទំហំ​ ​48MP​ ​ជា​កាមេរ៉ា​មេ​ ​+​13MP​ ​ដែល​ជា​ ​Lenកាមេរ៉ា​ប្រភេទTelephoto​+​8MP​ ​សម្រាប់​ជំនួយ​លើ​ការ​ថតរូប​ជា​លក្ខណៈ​ ​Ultra​-​Wide​ ​Angle​ ​បន្ថែម​ទៀត​។

​ចំណែក​ឯ​ ​Len​ ​ប្រភេទ​ ​Periscope​ ​អាច​ធ្វើការ​ ​Zoom​ ​បាន​ដល់ទៅ​ ​10​ ​ដងនោះ​ ​ក៏​មាន​ភ្ជាប់​មក​ជាមួយ​នូវ​បច្ចេកវិទ្យា​ ​OIS​ ​(​Optical​ ​Image​ ​Stabilization​)​ ​ដើម្បី​កាត់បន្ថយ​ភាព​រំ​ញ័រ​បាន​ផង​ដែរ​ ​ព្រោះ​វា​អាច​ធ្វើឲ្យ​រូបភាព​នៅតែ​រក្សា​លក្ខណៈ​ច្បាស់​ល្អ​ ​កាន់តែ​ ​Zoom​ ​កាន់តែ​ច្បាស់​ ​ដូច្នេះ​កាន់តែ​លែង​មាន​បញ្ហា​ទៀតហើយ​លើ​ការ​ ​Zoom​ ​សម្រាប់​បច្ចេកវិទ្យា​ ​60X​ ​Digital​ ​Zoom​ ​របស់​ ​OPPO​ ​Reno​ ​10X​ ​Hybrid​ ​Zoom​ ​។

​ដូច្នេះ​ បើសិន​លោកអ្នក​ចង់​ជ្រាប​ច្បាស់​ពី​សមត្ថភាព​របស់​ ​OPPO​ ​Reno​ ​Series​ ​និង​ ​តម្លៃពិត​ប្រាកដ​ប៉ុន្មាន​នោះ​ ​លោកអ្នក​អាច​តាមដាន​ទស្សនាការ​ ​Live​ ​ផ្ទាល់​របស់​ ​Facebook​ ​Page​ ​ផ្លូវការ​របស់​ក្រុមហ៊ុន​ ​OPPO​ ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ ​នៅ​ថ្ងៃ​ស្អែក​ក្នុង​​​កម្មវិធី​ ​OPPO​ ​Reno​ ​Launching​ ​Event​ ​តាមរយៈ​តំណរ​ភ្ជាប់​នេះ https://www.facebook.com/OPPOCAMBODIA

​ ​ ​

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម