បណ្ដាក្លឹបអង់គ្លេសទាំង ៦ ដែលរកចំណូលបានពីទូរទស្សន៍ច្រើនជាងគេ
- 2019-06-04 11:28:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បណ្ដាក្លឹបអង់គ្លេសទាំង ៦ ដែលរកចំណូលបានពីទូរទស្សន៍ច្រើនជាងគេ
ចន្លោះមិនឃើញ
ទូរទស្សន៍ ជាប្រភពចំណូលដ៏ធំមួយ ស្ថិតក្នុងចំណោមប្រភពចំណូលដទៃៗទៀតសម្រាប់ក្លឹបក្នុងប្រទេសអង់គ្លេស ក៏ដូចជាបណ្ដាក្លឹបផ្សេងទៀតក្នុងទ្វីបអឺរ៉ុប។
ក្នុងរដូវកាលនេះដែរ ក្លឹបអង់គ្លេសដែលទទួលបានប្រាក់ចំណូលខ្ពស់ជាងគេពីទូរទស្សន៍គឺ Liverpool ដែលរកបានជាង ៣១៨លានដុល្លារ លេខ ២ បានទៅលើ ក្លឹប Tottenham Hotspur។
ខាងក្រោមនេះ ជាបណ្ដាក្លឹបទាំង ៦ ក្នុងប្រទេសអង់គ្លេស ដែលរកចំណូលបានច្រើនជាងគេពីទូរទស្សន៍៖
១. Liverpool៖ រកបានជាង ៣១៨លានដុល្លារ។
២. Tottenham Hotspur៖ រកបានជាង ២៩៨លានដុល្លារ។
៣. Manchester City៖ រកបានជាង ២៩៥លានដុល្លារ។
៤. Manchester United៖ រកបានជាង ២៨៥លានដុល្លារ។
៥. Chelsea៖ រកបានជាង ២៣៣លានដុល្លារ។
៦. Arsenal៖ រកបានជាង ២២០លានដុល្លារ៕