មកដឹងពីប្រវត្តិរថយន្ត Toyota Prius ចេញដំបូងនៅឆ្នាំណា មានម៉ូដែលណាលក់ដាច់ជាងគេ?
- 2019-06-11 02:12:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពីប្រវត្តិរថយន្ត Toyota Prius ចេញដំបូងនៅឆ្នាំណា មានម៉ូដែលណាលក់ដាច់ជាងគេ?
ចន្លោះមិនឃើញ
ក្រុមហ៊ុន Toyota ជាអ្នកដឹកនាំទីផ្សារពិភពលោកក្នុងការលក់នូវរថយន្តអគ្គិសនីកូនកាត់ ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនធំបំផុតក្នុងការលើកទឹកចិត្តដល់ការទទួលយកនូវទីផ្សារដ៏ធំ នៃរថយន្តកូនកាត់ទូទាំងពិភពលោក ហើយជាក្រុមហ៊ុនដំបូងក្នុងការផលិត និងលក់រថយន្តប្រភេទនេះ ជាមួយនឹងការបង្ហាញ Toyota Prius ក្នុង ១៩៩៧ ។
Toyota បានចាប់ផ្ដើមផ្ដល់នូវជម្រើសនេះទៅលើរថយន្តអ្នកដំណើរដ៏សំខាន់របស់ខ្លួន ដូចជា Camry ហើយក្រោយមកទៀត ជាមួយនឹងបណ្ដាលរថយន្ត Lexus ដែលផលិតនូវរថយន្តកូនកាត់ដ៏ប្រណិតមួយចំនួន។ វាបានដាក់ស្លាកបច្ចេកវិទ្យានេះក្នុងរថយន្ត Toyota ជា **Hybrid Synergy Drive** និងក្នុងជំនាន់ Lexus ជា **Lexus Hybrid Drive** ។ ការលក់ជាបន្តបន្ទាប់ទូទាំងពិភពលោក របស់រថយន្តអ្នកដំណើរម៉ូដែលកូនកាត់ Toyota និង Lexus កើនឡើងដល់ទៅ ១០ លាន គ្រឿងក្នុងខែមករា ឆ្នាំ ២០១៧។ រថយន្តត្រកូល Prius ជាប្រភេទរថយន្តកូនកាត់លក់ដាច់បំផុតលើពិភពលោក ដែលលក់បានច្រើនជាង **៦ លានគ្រឿង** ទូទាំងពិភពលោក គិតត្រឹមខែមករា ឆ្នាំ ២០១៧។
Prius lift back ជារថយន្តកូនកាត់ប្រើនូវសាំងពាក់កណ្ដាលអគ្គិសនី (Gasoline-electric) ដែលលក់ដាច់បំផុតលើពិភពលោក ដោយការលក់សម្រេចបាន ៣ លានគ្រឿង ក្នុងខែមិថុនា ឆ្នាំ ២០១៣ ហើយការលក់ជាបន្តបន្ទាប់ តាំងពីឆ្នាំ ១៩៩៧ សរុបមាន ៣,៩៨៤,៦០០ គ្រឿង នៅចុងខែមករា ឆ្នាំ ២០១៧។ Prius liftback ជាប់ចំណាត់ថ្នាក់ជារថយន្តកូនកាត់ដែលលក់ដាច់ជាងគេ ក្នុងទីផ្សារអាមេរិក ហើយបានឈានដល់ ១ លានគ្រឿង ក្នុងខែមេសា ឆ្នាំ ២០១១។ ការលក់ជាបន្តបន្ទាប់នៃរថយន្ត Prius ក្នុងប្រទេសជប៉ុន កើនដល់ ១ លានគ្រឿង ក្នុងខែសីហា ឆ្នាំ ២០១១។ ត្រឹមខែមករា ឆ្នាំ ២០១៧ ការលក់នៃ Prius liftback សរុបមានច្រើនជាង ១,៨ លានគ្រឿង ក្នុងប្រទេសជប៉ុន ហើយ ១,៧៥ លានគ្រឿង ក្នុងសហរដ្ឋអាមេរិក។ ការលក់ជាបន្តបន្ទាប់នូវ TMC hybrid តាំងពី Prius បង្ហាញក្នុងទ្វីបអឺរ៉ុបក្នុងឆ្នាំ ២០០០ ដែលបានឈានដល់ ១ លានគ្រឿង ក្នុងខែវិច្ឆិកា ឆ្នាំ ២០១៥។
ការលក់ទូទាំងពិភពលោកនៃរថយន្តកូនកាត់ដែលបានផលិតដោយក្រុមហ៊ុន Toyota បានឈានដល់ ១ លានគ្រឿង ត្រឹមថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០០៧ ហើយបានឈានដល់ ២ លានគ្រឿង ត្រឹមខែសីហា ឆ្នាំ ២០០៩ ដោយការលក់នូវរថយន្តកូនកាត់ក្នុង ៥០ ប្រទេស។ ការលក់រថយន្តកូនកាត់បានឈានដល់ ៥ លានគ្រឿង ក្នុងខែមីនា ឆ្នាំ ២០១៣។
កំឡុងឆ្នាំ ២០១២ រថយន្តម៉ូដែលកូនកាត់ Toyota និង Lexus បានលក់ច្រើនជាង ១ លាន គ្រឿងក្នុងរយៈពេលមួយឆ្នាំ សម្រាប់ការលក់ជាលើកដំបូងរបស់ខ្លួនដែលមានចំនួន ១,២១៩ លានគ្រឿង។ ឆ្នាំ ២០១៣ TMC បានលក់ចំនួន ១,២៧៩ លានគ្រឿង ហើយលក់បានដល់ទៅ ៦ លានគ្រឿងក្នុងខែធ្នូ ឆ្នាំ ២០១៣ គ្រាន់តែ ៩ ខែក្រោយប៉ុណ្ណោះ។ ការលក់បានឈានដល់ ៧ លានគ្រឿង ក្នុងខែកញ្ញា ឆ្នាំ ២០១៤, ៨ លានគ្រឿង ក្នុងខែកក្កដា ឆ្នាំ ២០១៥, ៩ លានគ្រឿង ក្នុងខែមេសា ឆ្នាំ ២០១៦ និង ១០ លានគ្រឿង ក្នុងខែមករា ឆ្នាំ ២០១៧។
ក្រុមហ៊ុន Toyota ប៉ានប្រមាណថា រហូតដល់ថ្ងៃ ៣១ ខែមករា ឆ្នាំ ២០១៧ រថយន្តកូនកាត់របស់ខ្លួន នឹងសន្សំបានប្រហែលជា ៧,៦៦ ពាន់លានដុល្លារ (២៩ ពាន់លានលីត្រ) ដែលបានប្រៀបធៀបទៅនឹងចំនួននៃការប្រើប្រាស់ដោយ រថយន្តប្រើប្រេង (gasoline-powered) មានទំហំស្រដៀងគ្នា ហើយបានបញ្ចេញប្រមាណ ៧៧ លាន ដែលតិចជាងប៉ុន្មានតោននៃការរំភាយកាបូនឌីអុកស៊ីត ដែលបានបញ្ចេញដោយរថយន្តប្រើប្រេង (gasoline-powered) នៃទំហំស្រដៀងគ្នា និងល្បឿននៃការបើកបរ។
ត្រឹមខែមេសា ឆ្នាំ ២០១៦ រថយន្តពាក់កណ្តាលអគ្គិសនីរបស់ Toyota មានដូចជា៖
ចាប់ពីឆ្នាំ ២០១១ TMC បានបង្ហាញនូវសមាជិកថ្មីចំនួន បី ទៅត្រកូល Prius រួមមាន Prius v (Prius α ក្នុងប្រទេសជប៉ុន និង Prius + ក្នុងទ្វីបអឺរ៉ុប), Prius c (Toyota Aqua ក្នុងប្រទេសជប៉ុន) និង Toyota Prius Plug-in Hybrid ដែលបានចេញក្នុងឆ្នាំ ២០១២ ក្នុងប្រទេសជប៉ុន អាមេរិក និងអឺរ៉ុប។ ជាមួយនឹងការលក់រថយន្តសរុប ២៤៧,២៣០ គ្រឿង កំឡុងពេលត្រីមាសទី ១ នៃឆ្នាំ ២០១២ ត្រកូល Prius របស់ Toyota បានក្លាយជាផ្លាកយីហោលំដាប់ លេខ ៣ នៃការលក់ក្នុងពិភពលោក ក្រោយពី Toyota Corolla (៣០០,៨០០ គ្រឿង) និង Ford Focus (២៧៧,០០០ គ្រឿង) ។ រហូតដល់ខែកញ្ញា ឆ្នាំ ២០១២ Prius liftback ជារថយន្តថ្មីលក់ដាច់ជាងគេក្នុងប្រទេសជប៉ុន រយៈពេល ១៦ ខែជាប់ៗគ្នា រហូតដល់រថយន្ត Toyota Aqua (Prius c) កើនឡើងក្នុងខែតុលា ឆ្នាំ ២០១២។ ជាមួយនឹងការលក់ចំនួន ២៦៦,៥៦៧ គ្រឿង នៅប្រទេសជប៉ុន ក្នុងឆ្នាំ ២០១២ Aqua ត្រូវបានពិចារណាជាឈ្មោះដ៏ជោគជ័យបំផុតដែលដំណើរការក្នុងទីផ្សារប្រទេសជប៉ុន នៅរយៈពេល ២០ ឆ្នាំចុងក្រោយ។
រថយន្តម៉ូដែល Prius c/Aqua លក់បានចំនួន ១,៣៨០,១០០ គ្រឿងនៅទូទាំងពិភពលោក ត្រឹមខែមករា ឆ្នាំ ២០១៧ ដែលជា រថយន្តកូនកាត់លក់ដាច់បំផុតលំដាប់ទីពីររបស់ក្រុមហ៊ុន TMC បន្ទាប់មក Prius liftback លក់បាន ៦៧១,២០០ គ្រឿង និងពីរជំនាន់នៃ Camry Hybrid លក់បាន ៦១៤,៧០០ គ្រឿងទូទាំងពិភពលោក ដែលការលក់ទាំងអស់នេះត្រឹមខែមករា ឆ្នាំ ២០១៧។ សម្រាប់ត្រកូល Prius ទាំងពីរប្រភេទមានទីផ្សារលក់ដាច់បំផុតនៅប្រទេសជប៉ុន ខណៈ Camry មានទីផ្សារលក់ដាច់បំផុតក្នុងសហរដ្ឋអាមេរិក។ ចំណាត់ថ្នាក់បន្ទាប់គឺ Auris ដែលមាន ៣៧៨,០០០ គ្រឿងបានលក់នៅអឺរ៉ុប ដែលជាទីផ្សារកំពូលមាន ៣៥៤,៦០០ គ្រឿងបានលក់។
Lexus ក៏មានរថយន្តកូនកាត់ផ្ទាល់ខ្លួនផងដែរ ហើយត្រឹមខែសីហា ឆ្នាំ ២០១៥ មាននូវម៉ូដែល LS 600h/LS 600h L, GS 450h, RX 400h/RX 450h, Lexus HS 250h, Lexus CT 200h, Lexus ES 300h, Lexus IS 300h, Lexus NX 300h និង Lexus RC 300h។ ការលក់បន្តបន្ទាប់នៅទូទាំងពិភពលោកនៃ Brand កូនកាត់ Lexus បានឈានដល់ ៥០០ ពាន់គ្រឿងក្នុងខែវិច្ឆិកា ឆ្នាំ ២០១២។ ការលក់ឈានដល់ ១ លានគ្រឿងក្នុងខែមីនា ឆ្នាំ ២០១៦។ រថយន្ត Lexus RX 400h/RX 450h ជារថយន្តកូនកាត់ Lexus លក់ដាច់ជាងគេបំផុតចំនួន ៣៦៣,០០០ គ្រឿង ដែលបានចែកចាយទូទាំងពិភពលោក ត្រឹមខែមករា ឆ្នាំ ២០១៧ ដែលបន្ទាប់មាន Lexus CT 200h ជាមួយនឹងការលក់ចំនួន ២៩០,៨០០ គ្រឿង និង Lexus ES 300h ជាមួយនឹងការលក់ចំនួន ១៤៣,២០០ គ្រឿង។
Plug-in Hybrid
គម្រោងរថយន្តអគ្គិសនី Plug-in hybrid របស់ក្រុមហ៊ុន Toyota បានចាប់ផ្ដើមក្នុងឆ្នាំ ២០០៧ ជាមួយនឹងផ្លូវសាកល្បងនៃគំរូរថយន្តក្នុងប្រទេសបារាំង និងចក្រភពអង់គ្លេសនៅឆ្នាំ ២០០៨។ ក្រុមហ៊ុន Toyota បានបង្កើតរថយន្ត Prius plug-in demonstration ៦០០ គ្រឿងសម្រាប់ជួលទៅ Fleets (ទិញ ឬជួលដោយជំនួញ ឬក្រុមហ៊ុន ជៀសជាងប្រើផ្ទាល់ខ្លួន និងគ្រួសារ) និង អតិថិជនរដ្ឋាភិបាល។
ប្រទេសបារាំង ចក្រភពអង់គ្លេស និងប្រទេសអាល្លឺម៉ង់មាននូវ Fleets ធំបំផុតជាមួយនឹង PHEVs ១៥០ គ្រឿង។ ប្រទេសកាណាដា, ចិន, អូស្ត្រាលី និងនូវែលហ្សេឡង់ក៏បានចូលរួមក្នុងកម្មវិធី Demonstration ទូទាំងប្រទេស។
ការផលិតនូវជំនាន់របស់ Toyota Prius Plug-in Hybridបានចេញក្នុងប្រទេសជប៉ុន នៅខែមករា ឆ្នាំ ២០១២ ដែលបន្ទាប់នៅសហរដ្ឋអាមេរិកនៅចុងខែកុម្ភៈ និងចែកចាយនៅអឺរ៉ុបបានចាប់ផ្ដើមនៅចុងខែមិថុនា ឆ្នាំ ២០១២។
ត្រឹមខែមេសា ឆ្នាំ ២០១៦ ការលក់ទូទាំងពិភពលោកសរុប ៧៥,៤០០ គ្រឿងនៃ Prius PHVs តាំងពីឆ្នាំ ២០១២ ដែលនៅអាមេរិកខាងជើង ជាទីផ្សារឈានមុខគេក្នុងតំបន់ដោយលក់បាន ៤២,៧០០ ដែលបន្ទាប់នៅប្រទេសជប៉ុនលក់បាន ២២,១០០ គ្រឿង, នៅអឺរ៉ុបលក់បាន ១០,៥០០ គ្រឿង ហើយមានតែ ១០០ គ្រឿងប៉ុណ្ណោះនៅសល់លើពិភពលោក។
សហរដ្ឋអាមេរិកជាប្រទេសមានទីផ្សារនាំមុខដែលមាន ៤២,៣២០ គ្រឿងត្រូវបានចែកចាយ ត្រឹមខែមេសា ឆ្នាំ ២០១៦។ ទីផ្សារនាំមុខនៅអឺរ៉ុបគឺ Netherlands ដែលលក់បាន ៤,១៣៤ គ្រឿង ដែលបានចុះបញ្ជីនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០១៥។
កំឡុងឆ្នាំដំបូងរបស់ខ្លួនក្នុងទីផ្សារ សរុបការលក់នៅលើពិភពលោកនៃ Prius PHVs មានចំនួន ២៧,២៧៩ គ្រឿង ដែលអាចឲ្យជំនាន់ Plug-in ជារថយន្តអគ្គិសនី Plug-in លក់ដាច់បំផុតលំដាប់ទីពីរ សម្រាប់ឆ្នាំ ២០១២។ ការគិតលើការលក់ជាបន្តបន្ទាប់តាំងពីចាប់ផ្ដើម រថយន្ត Prius PHV ជារថយន្តអគ្គិសនី Plug-in លក់ដាច់បំផុតលំដាប់ទីបី ស្ទើរគ្រប់ពេលនៅលើពិភពលោកត្រឹមខែធ្នូ ឆ្នាំ ២០១៤។
ការផលិតនូវជំនាន់ដំបូង Prius Plug-in បានបញ្ចប់នៅខែមិថុនា ឆ្នាំ ២០១៥។ ត្រឹមខែឧសភា ឆ្នាំ ២០១៥ រថយន្តកូនកាត់ Prius Plug-in ជារថយន្តកូនកាត់ Plug-in លក់ដាច់បំផុតលំដាប់ទីពីរលើពិភពលោក នៅបន្ទាប់ពីត្រកូល Volt ឬ Ampera។
ត្រឹមខែមេសា ឆ្នាំ ២០១៦ រថយន្ត Prius Plug-in បានធ្លាក់ដល់លេខ ៥ នៅបន្ទាប់ពី Tesla ម៉ូដែល S និង Mitsubishi Outlander P-HEV។ ជំនាន់ទីពីរនៃរថយន្តកូនកាត់ Prius plug-in ដែលជា Toyota Prius Prime បានបង្ហាញនៅឆ្នាំ ២០១៦ នាកម្មវិធី New York International Auto Show ដែលត្រូវបានរំពឹងនឹងចេញក្នុងសហរដ្ឋអាមេរិកនៅចុងឆ្នាំ ២០១៦ ហើយមិនដូចទៅនឹងម៉ូដែលជំនាន់ដំបូងឡើយ វានឹងអាចរកបានក្នុងរាល់រដ្ឋទាំងអស់ចំនួន ៥០៕
ចុចអានបន្ត ៖