មានទូរសព្ទ Huawei ចំនួន ៨០ លាន​គ្រឿងហើយ ប្រើប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មី

  • 2019-06-05 07:32:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ត្បិត​ថា​បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​របស់​អាមេរិក ប៉ុន្តែ​ខណៈ​ពេល​នេះ Huawei នៅ​អាច​អាប់ដេត​ស្មាតហ្វូន​ស៊េរី​ចាស់/ថ្មី​របស់​ខ្លួន ទៅ​កាន់​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 9 Pie បាន​ដោយ​មាន​ Play Store និង​សេវាកម្ម Google ផ្សេង​ទៀត​មក​ជា​មួយ។

Huawei បាន​ប្រកាស​ថា​​ស្មាតហ្វូន​របស់​ខ្លួន​ចំនួន​ ៨០ លាន​គ្រឿង​បាន​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​ជា​មួយ EMUI 9.0 ក្នុង​នោះ​រួម​មាន Mate 10, Mate 10 Pro, Mate 10 Porsche Design, Mate 9, Mate 9 Pro, Mate 9 Porsche Design, P20, P20 Pro, P10, P10 Pro, Mate 20 Lite, Mate RS និង​ត្រកូល Nova 3 ផង​ដែរ។ Huawei រំពឹង​ថា​នៅ​ចុង​ខែ​នេះ​តួ​លេខ​នឹង​កើន​ដល់ ១០០ លាន​គ្រឿង។

ត្បិត​ថា​ Huawei អាច​បញ្ចេញ​ការ​អាប់ដេត​​ថ្មី​នេះ ប៉ុន្តែ​ក្រុមហ៊ុន​មិន​ច្បាស់​ពី​ការ​អាប់ដេត​ថ្មីៗ​បន្ទាប់​ទៀត​នោះ​ទេ ពោល​មិន​អាច​ធានា​ថា​ស្មាតហ្វូន​របស់​ខ្លួន​អាច​ទទួល​បាន​ការ​អាប់ដេត​ Android 10 Q នោះ​ឡើយ៕

ចុចអាន ៖ ចេញ iOS 13 ភ្លាម iPhone បី​ម៉ូដែល ហួស​សម័យ​ភ្លែត​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម