មានមនុស្សតែម្នាក់គត់ មានអំណាចអាចបញ្ឈប់ Mark Zuckerberg បាន
- 2019-06-05 09:18:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានមនុស្សតែម្នាក់គត់ មានអំណាចអាចបញ្ឈប់ Mark Zuckerberg បាន
ចន្លោះមិនឃើញ
នៅក្នុងកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំដែលធ្វើនៅថ្ងៃទី ៣០ ខែឧសភា មាន ៨៣% នៃម្ចាស់ភាគហ៊ុនបានស្នើសុំរចនាសម្ព័ន្ធនៃការបោះឆ្នោតថ្មីដែលអាចខណ្ឌចែកអំណាចរបស់ Mark។ ការបោះឆ្នោតនេះក៏នឹងសម្រេចថា Mark គួរតែបន្តកាន់កាប់តំណែងបច្ចុប្បន្នជាប្រធានផង និងជានាយកប្រតិបត្តិផង ឬ គួរតែដល់ពេលដែលក្រុមហ៊ុនត្រូវចែកឲ្យដាច់តំណែង ២ នេះ។
ប៉ុន្តែការខិតខំរបស់ម្ចាស់ភាគហ៊ុនទាំងនោះ គ្មានឱកាសដែលនឹងអាចទៅរួចនោះឡើយ។ បច្ចុប្បន្ននេះ Facebook ប្រើប្រាស់រចនាសម្ព័ន្ធភាគហ៊ុនពីរប្រភេទ ដែលមានភាគហ៊ុន Class A និងភាគហ៊ុន Class B។
ភាគហ៊ុន Class A តំណាងឲ្យហ៊ុនដែលអាចលក់ដល់វិនិយោគិនទាំងឡាយ ដែលមានលក់លើផ្សារហ៊ុនធម្មតា ហើយក្នុងមួយហ៊ុនមានសំឡេងឆ្នោតចំនួនមួយ។ ចំណែក Class B វិញ គឺគ្រប់គ្រងដោយ Mark Zuckerberg និងបុគ្គលិកក្នុងក្រុមហ៊ុនមួយភាគតូច ហើយមួយហ៊ុនស្មើនឹងសំឡេងឆ្នោតចំនួន ១០។
នេះមានន័យថា Mark ដែលកាន់កាប់ភាគហ៊ុន Class B រហូតដល់ ៧៥% គឺគ្រប់គ្រងសំឡេងឆ្នោតរហូតដល់ ៥៨% ដែលអាចឲ្យស្ថាបនិករូបនេះច្រានចោលការស្នើសុំណាដែលខ្លួនមិនយល់ស្របបាន។ ដូចនេះមានតែ Mark ប៉ុណ្ណោះដែលមានសិទ្ធអាចដកឈ្មោះខ្លួនចេញពីតំណែងប្រធាន ឬ នាយកប្រតិបត្តិ Facebook បាន៕
ចុចអាន ៖ ក្រុមហ៊ុន ៤ បូកបញ្ចូលគ្នា នៅចាញ់ Apple មួយ សម្រាប់ទីផ្សារថេបប្លែតក្នុងប្រទេសចិន