​ប្លែក​ទៀត​ហើយ! ​ឡាន​អគ្គិសនី Pickup គូប្រជែង Tesla ​ចេញ​តម្លៃ​​ច្បាស់​ៗ​

  • 2019-06-06 04:50:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បន្ទាប់​ពី​មាន​ដំណឹង​ជា​ច្រើន​ដែល​ថា ​ក្រុមហ៊ុន​ធំៗ ៣ ​កំពុង​ប្រជែង​គ្នា​លើ​ជំនាន់​រថយន្ត​អគ្គិសនី ប្រភេទ​ដឹក​ទំនិញ​បាន(Pickup) ដូច​ជា Ford និង Tesla ពេល​នេះ​គូ​ប្រជែង​ធំ​របស់​ Tesla គឺ​ក្រុមហ៊ុន ​Rivian ​​បាន​បញ្ចេញ​រូបភាព​ម៉ូឌែល​អគ្គិសនី R1T ដែលមាន​កង់ដល់ទៅ ៦។

រូបភាព render៖ Rivian R1T

​ក្នុង​កិច្ច​ពិភាក្សា​លើ​វិបសាយ​របស់ Rivian ដែល​គេ​លើក​ជា​សំណួរ​ថា ​តើ​អ្នក​ចង់​ឃើញ​ផលិតផល​រថយន្ត​របស់ Rivain ​បែប​ណា​វិញ? ​ចម្លើយ​ជា​ច្រើន​បាន​លើក​ឡើង​ស្រដៀង​គ្នា​ ព្រម​ទាំងមាន​អ្នក​គាំទ្រ​ម្នាក់ បាន​​បំផុស​ចេញ​រូប​ភាព render ​ប៉ុន្មាន​សន្លឹក​របស់ R1T ​ប្រភេទ Pickup គួរ​តែ​មាន​រាង​បែប​នេះ​(ដូច​រូប​ខាងក្រោម)។

ចំពោះ​លក្ខណៈ​សម្បត្តិ​របស់ R1T ដែល​គេ​ដឹង​ខ្លះ​កាល​ពី​ពិពរណ៍​រថយន្ត Los Angeles AutoShow​ 2018 ​រថយន្ត​នេះ​មាន​ជម្រើស ៣ ​ប្រភេទ​គឺ៖ ​

១) ​ប្រភេទ​ធម្មតា Base option ​មាន​សមត្ថភាព​ផ្ដល់​កម្លាំង​បាន ៤០២ ​សេះ​(៣០០ គីឡូវ៉ាត់​) ​ជាមួយ​នឹង​ទំហំ​ផ្ទុក​អាគុយ​កម្លាំង ១០៥ គីឡូវ៉ាត់​ម៉ោង​សាក​ពេញ ​អាច​ឲ្យ​រថយន្ត​រត់​បាន​លើស ៣៧០ ​គីឡូម៉ែត្រ។

​២) ​ចំពោះ​ប្រភេទ​កណ្ដាល ​មាន​សមត្ថភាព​ផ្ដល់​កម្លាំង​បាន (៥៦២ គីឡូវ៉ាត់) ​ជាមួយ​នឹង​ទំហំ​ផ្ទុក​អាគុយ​កម្លាំង ១៣៥ គីឡូវ៉ាត់​ម៉ោង​សាក​ពេញ ​អាច​ឲ្យ​រថយន្ត​រត់​បាន​លើស ៤៨៣ ​គីឡូម៉ែត្រ។

៣) ចំណែក​ប្រភេទ​បង​គេ​បង្អស់ ​មាន​សមត្ថភាព​ផ្ដល់​កម្លាំង​បាន (៥២២ គីឡូវ៉ាត់​) ​តែ​វា​មក​ជាមួយ​នឹង​ទំហំ​ផ្ទុក​អាគុយ​កម្លាំង​ ១៨០ ​គីឡូវ៉ាត់​ម៉ោង​សាក​ពេញ ​អាច​ឲ្យ​រថយន្ត​រត់​បាន​លើស ៦៤៤ ​គីឡូម៉ែត្រ។

​រី​ឯ​តម្លៃ​ចាប់ផ្ដើម​ R1T ​គឺ ៦៩ ០០០ ដុល្លារ​(មិន​ទាន់​គិត​ពន្ធ)។ ​យ៉ាង​ណា​មិញ​ ចំពោះរូបភាពម៉ូឌែលផ្លូវការ ដែលក្រុមហ៊ុន Rivian បានប្រកាសនោះមានកង់ ៤ ជារថយន្តអគ្គិសនី Pickup ដំបូង​គេ​ក្នុង​លោក​មានរូបរាងដូចវីដេអូខាងក្រោម៕

រូបភាព render៖ Rivian R1T

អត្ថបទទាក់ទង៖

ប្រភព៖ Motor1   ប្រែ​សម្រួល៖ រក្សា