Apple ធ្វើ​ឲ្យ​ស្រួល ចង់​ដំឡើង​ iOS 13 សាក​ល្បង មិនបាច់ប្រើ iTunes ទេ

  • 2019-06-06 06:54:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​អនុប្រធាន​ផ្នែក​ Software Engineering របស់​ Apple លោក​ Craig Federighi បាន​ចេញ​មុខ​​បញ្ជាក់​ថា​ នៅ​ពេល​ដែល​ iOS 13 និង iPadOS ចេញ​ឲ្យ​ប្រើ​សាក​ល្បង​នៅ​ខែ​កក្កដា​ខាង​មុខ​ គ្រប់​គ្នា​អាច​ដំឡើង​បាន​ដោយ​មិន​បាច់​ប្រើ​កម្មវិធី iTunes នោះ​ទេ។

​លោក​បាន​បញ្ជាក់​ដូច​នេះ​ថា​ ៖ "ពេល​ដែល​ប្រភេទ Public Beta រួច​រាល់​សម្រាប់​ការ​សាក​ល្បង វា​នឹង​បញ្ចេញ​តាម​រយៈ​ OTA”។ OTA គឺ​មាន​ន័យ​ថា​ Over The Air ដែល​មាន​ន័យ​ថា​អ្នក​អាច​ដោនឡូដ​ iOS 13 ឬ iPadOS ​ដើម្បី​ដំឡើង​លើ​ឧបករណ៍​​បាន​ដូច​ជា​ការ​អាប់ដេត​​​ជំនាន់​ iOS រាល់​ដង ​តាម​រយៈ​​​ការ​ភ្ជាប់​ជា​មួយ Wi-Fi។

​បច្ចុប្បន្ន​នេះ Apple បាន​បញ្ចេញ​ iOS 13 ប្រភេទ Beta ដល់​ Developer ដើម្បី​ស្វែង​រក​កំហុស​ឆ្គង​​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​​ជំនាន់​ថ្មី​នេះ ហើយ​ការ​ដំឡើង​ប្រភេទ Beta នេះ​មាន​ភាព​ស្មុគស្មាញ​ខ្លាំង៕

ចុចអាន៖

ប្រភព៖ Cultofmac   ប្រែ​សម្រួល៖ សុខហេង