ចេញខ្លះហើយ មុខមាត់ប្រព័ន្ធប្រតិបត្តិការផលិតដោយ Huawei
- 2019-06-07 06:44:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញខ្លះហើយ មុខមាត់ប្រព័ន្ធប្រតិបត្តិការផលិតដោយ Huawei
ចន្លោះមិនឃើញ
គ្រប់គ្នាបានដឹងហើយថា Huawei នឹងជំនួសប្រព័ន្ធប្រតិបត្តិការ Android ជាមួយនឹងប្រព័ន្ធប្រតិបត្តិការបង្កើតដោយខ្លួនឯង សម្រាប់ស្មាតហ្វូន Huawei ចេញនៅថ្ងៃខាងមុខ។ នេះក៏ដោយសារតែ Huawei ត្រូវបានហាមឃាត់មិនឲ្យជាវ សេវាកម្ម និងផលិតផលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកដូចជា Google ជាដើម។
Huawei បានចុះបញ្ជីប៉ាតង់រួចរាល់ហើយដែរនៅតំបន់អឺរ៉ុប សម្រាប់ឈ្មោះ Ark OS, Huawei Ark OS និង Huawei Ark។ វិបសាយ WinFuture បានរាយការណ៍ថា Huawei បានចុះបញ្ជីប៉ាតង់កាលពីខែមីនា ជាមួយទីស្នាក់ការប៉ាតង់ និងកម្មសិទ្ធិបញ្ញារបស់អាល្លឺម៉ង់។
ពាក្យស្នើសុំប៉ាតង់នេះដែរមានបញ្ចូលនូវ Screenshot មួយចំនួន ដែលអាចជាមុខមាត់របស់ប្រព័ន្ធប្រតិបត្តិ Huawei បង្កើតឡើង។ ត្បិតថា Ark OS អាចនឹងទ្រាំទ្រកម្មវិធី Android មួយចំនួន ប៉ុន្តែវានឹងមិនមាន Google Play Store ឬ កម្មវិធី Android មួយចំនួនដែលគ្រប់គ្រងដោយ Google នោះទេ ប្រសិនបើ Huawei មិនមានអាជ្ញាប័ណ្ណលើសេវាកម្ម Google Play។
ទោះបីជា Huawei ទើបទទួលបានប៉ាតង់ឈ្មោះប្រព័ន្ធប្រតិបត្តិការថ្មីកាលពីពេលថ្មីៗនេះ ប៉ុន្តែមានការរាយការណ៍ថា Huawei បានចាប់ផ្ដើមបង្កើតប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួនតាំងពីឆ្នាំ ២០១២ មកម្ល៉េះ៕
ចុចអាន៖