ប្អូន OnePlus 7 Pro ចេញតម្លៃលក់នៅខ្មែរ ជាង ៥០០ ដុល្លារ

  • 2019-06-07 07:41:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OnePlus 7 ប្រភេទ​ធម្មតា​បាន​ប្រកាស​ចេញ​ទន្ទឹម​គ្នា​នឹង​ OnePlus 7 Pro ដោយ​រូបរាង​របស់​វា​មិន​បាន​ផ្លាស់​ប្ដូរ​ច្រើន​ឲ្យ​ខុស​ប្លែក​ពី OnePlus 6T នោះ​ទេ។ ប៉ុន្តែ​មាន​បង្កើត​សមត្ថភាព​គ្រឿង​ក្នុង​រឹត​តែ​ខ្លាំង​ក្លា​ជាង​មុន។

​​លក្ខណៈ​សម្បត្តិ​របស់ OnePlus 7 មាន​ដូច​ជា ៖

  • អេក្រង់​ AMOLED ទំហំ ៦,៤១ អ៊ីញ អាច​បង្ហាញ​រូប​ក្នុង​កម្រិត 1080 x 2340
  • បន្ទះ​ឈីប Qualcomm​ Snapdragon 855
  • មាន​ជម្រើស RAM ទំហំ ៦ GB/ROM ១២៨ GB និង RAM ៨ GB/ROM ២៥៦ GB
  • កាមេរ៉ា​​មេ​​កម្រិត ៤៨ MP ជា​មួយ Aperture f/1.7 និង​កាមេរ៉ា​ទីពីរ​កម្រិត ៥ MP សម្រាប់​វាស់​ជម្រៅ
  • កាមេរ៉ា​ Selfie កម្រិត​ ១៦ MP
  • រន្ធ​បំពង​សំឡេង​បែប​ Stereo
  • សាក​ថ្ម​ដោយ​ប្រើ​រន្ធ USB-C ហើយ​មាន​ថ្ម​ទំហំ ៣៧០០ mAh អាច​សាក​ឆាប់​ពេញ
  • មាន​បង្កប់​ទ្រនាប់​ស្កេន​ម្រាម​ដៃ​លើ​អេក្រង់
  • ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 9.0 Pie និង​​ប្រើ​បច្ចេកវិទ្យា​​អង្គ​ផ្ទុក UFS 3.0

នៅ​លើ​ទីផ្សារ​កម្ពុជា​ឃើញ​មាន​ដាក់​លក់​ OnePlus 7 ប្រភេទ RAM ទំហំ ៨ GB ដែល​មាន​តម្លៃ​ ៥៥៩ ដុល្លារ នៅ​ហាង​លក់​ទូរសព្ទ​សុខលី ក្នុង​ក្រុង​ភ្នំពេញ៕

ចុចអាន៖

អត្ថបទ៖ សុខហេង

អត្ថបទពេញនិយម