​អាហ្សង់ទីន​​នឹង​ជោគជ័យ ប្រសិន​បើ Messi លេង​​ល្អ​ដូច​នៅ Barcelona

  • 2019-06-07 08:02:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Lionel Scaloni គ្រូ​​របស់​ជម្រើស​ជាតិ​អាហ្សង់ទីន​​សង្ឃឹម​ថា Lionel Messi អាច​បង្ហាញ​ទម្រង់​លេង​ដូច​អ្វី​ដែល​គេ​ធ្លាប់​បញ្ចេញ​នៅ Barcelona ​រាល់​សប្ដាហ៍ នោះ​​អាហ្សង់ទីន​នឹង​ឈាន​រក​ភាព​ជោគជ័យ​ពាន Copa America លើក​នេះ។

Lionel Scaloni

អាហ្សង់ទីន នឹង​ត្រូវ​ជួប​ជម្រើ​សជាតិ Nicaragua នៅ​ថ្ងៃ​សុក្រ​​នេះ​ក្នុង​ការ​ប្រកួត​មិត្តភាព​ចុងក្រោយ មុន​ពេល​ទៅ​លេង​ពាន Copa America ទល់​នឹង​​កូឡុំប៊ី​នៅ​ថ្ងៃ​ទី ១៥ ខែ មិថុនា។ Messi នៅ​តែ​មាន​បំណង​ចង់​ឈ្នះ​ពាន​ជា​លើក​ដំបូង​ជាមួយ​អាហ្សង់ទីន ហើយ​ទម្រង់​លេង​របស់​គេ​ជាមួយ​ជម្រើស​ជាតិ ជារឿយៗ​តែ​ទទួល​ការ​រិះគន់។

លោក Scaloni ជឿជាក់​​ជម្រើសជាតិ​របស់​លោក​អាច​ជោគជ័យ​​​ជា​​ក្រុម​​ដែល​បង្ហាញ​ភាព​ខ្លាំង​ជាមួយ​ក្រុម​មួយ ហើយ​ Messi ត្រូវ​លេង​ដូច​អ្វី​ដែល​គេ​បាន​ធ្វើ​ជា​ទូទៅ​នៅ Barcelona។ "ប្រសិន​បើ​ពួក​យើង​​មាន​ការ​បង្ហាញ​ទម្រង់​លេង​ល្អ ​​ជាមួយ​ក្រុម​មួយ ហើយ​បូក​បន្ថែម​ អ្វី​ដែល Messi ធ្លាប់​ធ្វើ​​ក្នុង​លីគ​រាល់​សប្ដាហ៍​នោះ ច្បាស់​ណាស់​ពួក​យើង​នឹង​លេង​ល្អ។ សម្ដី Scaloni៕ ​​

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ